កំសត់ណាស់...លោកតាពិការភ្នែកម្នាក់ ដើរសុំទានគេតាមផ្លូវ ដើម្បីយកលុយទៅព្យាបាលប្រពន្ធ ឥឡូវនេះលោកយាយបានស្លាប់ហើយ សូម្បីតែលុយធ្វើបុណ្យសពជូនប្រពន្ធជាលើកចុងក្រោយ ក៏គ្មានដែរ...(មានវិដេអូ)
ស៊ីហៀង
-

ពិតជារឿងគួរឲ្យសោកសង្រែកខ្លាំងមែនទែន ក្រោយពីបានឃើញលោកតាចំណាស់ម្នាក់ គាត់ដើរសុំទានគេ ដើម្បីយកលុយទៅព្យាបាលប្រពន្ធ ដែលកំពុងតែមានជំងឺយ៉ាងសស្រាកសស្រាំ ទាំងភ្នែកពិការ តែពេលនេះ ប្រពន្ធគាត់បានចែកឋានទៅហើយ បន្សល់នៅតែលោកតាកំសត់ត្រូវរស់នៅតែម្នាក់ឯង ក្នុងលោកដ៏ធំធេងមួយនេះ បន្តទៅមុខ ហើយនេះក៏ជារឿងមួយដែលធ្វើឲ្យមហាជនមានការសោកស្តាយ និងអាណិតចំពោះលោកតាជាខ្លាំង ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "កិត្តិបណ្ឌិតោ ហី សុផាលីន" បានបង្ហោះសារយ៉ាងកំសត់ ពេលបានដឹងថា លោកយាយគាត់បានទៅចោលលោកតា ទៅ ទៅដោយគ្មានថ្ងៃត្រឡប់វិញ។ ម្ចាស់គណនីហ្វេសប៊ុកក៏បានបង្ហោះសារយ៉ាងដូច្នេះថា "ចែករំលែកឲ្យបានច្រើន ខ្ញុំនិងក្រុមការងារសប្បុរសធម៌មួយចំនួន និងនាំយកថវិកាសម្ភារ:ផ្សេងៗ ចូលរួមបុណ្យសពគ្រួសារកំសត់ ពិការ ទូរគត៌នេះដោយផ្ទាល់ ?អាសូរលោកតាណាស់​ សុំទានគេយកលុយព្យាបាលប្រពន្ធតែពេលនេះប្រពន្ធគាត់ស្លាប់ហេីយ​ តែគួរឲ្យអនិច្ចាជីវិតលោកតា ត្រូវរស់នៅលំបាកបន្តទៀត???។


​ #សូមបញ្ជាក់​ គាត់រស់នៅខេត្តសៀមរាប សប្បុរសជន ចង់ជួយលោកតា? #សូមទំនាក់ទំនងលេខទូរស័ព្ទខ្ញុំផ្ទាល់ ០៧០ ៣៩ ៣៩ ៩៩?សូមអរគុណ?"។


ទន្ទឹមនឹងការបង្ហោះសារដូចនេះ ក៏មានមហាជនជាច្រើន សម្តែងការអាណិត អាសូរ​ ពេលបានឃើញលោកតាស្ថិននៅក្នុងសភាពបែបនេះ និងសូមឲ្យលោកតា កាន់ចិត្តពីលោកយាយទៅ ព្រោះលោកយាយគាត់ទៅបានសុខហើយ៕


មានវិដេអូ៖



ប្រភព៖ កិត្តិបណ្ឌិតោ ហី សុផាលីន