ជួយចែករំលែកបន្តផង...ដំណឹងល្អសម្រាប់បងប្អូននៅខេត្តមណ្ឌលគីរី ដែលមានកូន ចៅ មានជំងឺខ្លនលូន មាត់ក្រអូម ឆែប ដុំពក ពិការអវៈយវៈពីកំណើត នឹងទទួលបានការវះកាត់ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា" បានបង្ហោះសារជាអក្សរនៅលើហ្វេសប៊ុករបស់ខ្លួនថា ៖ ??សេចក្តីជូនដំណឹងស្តីពីការវះកាត់ដោយឥតគិតថ្លៃ ??

សូមជម្រាប់ជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់នៃខេត្តមណ្ឌលគីរី ដែលមានកូន ចៅ មានជំងឺខ្លនលូន មាត់ក្រអូម ឆែប ដុំពក ពិការអវៈយវៈពីកំណើត ពិការដោយរលាក របួស ឬមានបញ្ហាត្រចៀក ច្រមុះ បំពង់ក សូមមេត្តាបញ្ជូនកូន ចៅ ដែលមានបញ្ហាទាំងនោះមកទទួលការវះកាត់ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកុមារជាតិ និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសាខាខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី ។


សូមជម្រាបជូនថានេះជាឆ្នាំទី២ ហើយដែលក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកុមារជាតិ សហការជាមួយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចុះធ្វើការវះកាត់ជូនដោយឥតគិតថ្លៃដល់កុមារដែលមានបញ្ហាខាងលើរាប់រយករណី នៅខេត្តក្រចេះ បន្ទាយមានជ័យ និងខេត្តប៉ៃលិន ។


អាស្រ័យដូចនេះ សូមបងប្អូនជួយធ្វើការចែករំលែក អំពីដំណឹងល្អមួយនេះផង៕


ប្រភព៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា