ប្រណៃណាស់...ប្អូនប្រុស ធន​ ម៉េងហ៊ាង នឹងមានសាគុណជូន បងប្អូនណាដែលរើសបានកាបូបលុយ នបងប្រុស ព្រមទាំងអញ្ជើញ...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានគេចែករំលែក រូបលោកពូម្នាក់ ជាមួយនិងកូន​ ដែលមានមុខរបរជាអ្នករើសអេតចាយ បានជ្រុះបាត់កាបូបលុយ នៅក្នុងនោះមានប្រាក់ ខ្លះ និង​ អត្តសញ្ញាណប័ណ្ឌមួយផងដែរ។


ភ្លាមនោះក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍សោកស្តាយ និងអាណិតលោកពូជាខ្លាំង ហើយមានអ្នកខ្លះបានលើកឡើថា ប្រសិនបើមានបងប្អូនណារើសបានជួយយកជូនគាត់វិញផង ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ធន ម៉េងហ៊ាង បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា "បងប្អូនរស់នៅក្នុង ខេត្តស្ទឹងត្រែង ជូយស៊ែរព័ត៍មាននេះផង ??

ពិតជាគួរអាណិតណាស់ គាត់បានជ្រុះ បាត់កាបូបលុយ ដែលក្នុងកាបូបនោះ មានថវិកាចំនួន ៦០ម៉ឺនរៀល ( អត្តសញ្ញាណប័ណ្ណ កាតគ្រីម៉ូតូ ) មានកូនតូចទៀត គួរអោយអាណិតណាស់ (ប្រពន្ធស្លាប់ចោល ) គាត់ដើរទិញអេតចាយ ក្នុងក្រុងស្ទឹងត្រែង។


បើសិនជាមានបងប្អូនណាបានរើសបានកាបូបរបស់បងប្រុស សូមជួយទាក់ទង យកទៅជូនបងប្រុសវិញផង ណា តាមរយះលេខនេះ ☎️ 0718617227។


ខ្ញុំបាទមានសាគុណ ជាថវិកា ចំនួន 100$ ជូនដល់បងប្អូនណាដែលរើសបាន កាបូបបងប្រុស ព្រមទាំង អញ្ចើញពិសារបាយ សាមគ្គី ចំនួន ០១ ពេល ជាទឹកចិត្ត ការរាប់អាន ?"។


ប្រភព៖ ធន ម៉េងហ៊ាង