សូមជួយគាត់ផង ...ពីរនាក់ប្តីប្រពន្ធ សុទ្ធតែពិការភ្នែក ឆ្លងទន្លេរបានជោគជ័យ តែខ្វះខាតសំភារៈ និងទឹកដោះគោសម្រាប់កូន ព្រោះថាម្តាយមិនបំបៅដោះបានទេ...
ស៊ីហៀង
-

មនុស្សម្នាក់ៗ កើតមកលើផែនដីមួយនេះ មានអ្នកមាន មានអ្នកក្រ មានកាយសម្បទានគ្រប់គ្រាន់ និងមានពិការភាព មិនទៀងទាត់។ យ៉ាងណាមិញ ដូចជាជីវិតពីរនាក់ប្តីប្រពន្ធ ដែលមានភាពពិការភ្នែកតាំងពីកំណើត និងបានចាប់គ្នាសាងគ្រួសារ បានយ៉ាងល្អ និងរស់នៅយ៉ាងសុខសាន្តជាមួយគ្រួសារតូចមួយនេះ។


អ្វីដែលធ្វើឲ្យមហាជនមានភាពអាណិត សង្វែកយ៉ាងខ្លាំងនៅពេលនេះ គឺគ្រួសារដ៏តូចមួយនេះ បានចាប់ដៃគ្នា និងមានចំណងដៃមួយទៀត នោះគឺជាកូនម្នាក់យ៉ាងស្អាត ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស៊ិន សាវន បានបង្ហោះសារកាលពីថ្ងៃម្សិលមិញនេះ អមជាមួយនិងរូបភាពរបស់ពីរនាក់ប្តីប្រពន្ធ និងកូន គួរឲ្យខ្នាញ់។ បើតាមការឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធនោះ សំរាលនៅមណ្ឌលសុខភាពកក់ព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។


ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា "ស្រី្តម្នាក់គាត់ពិការភ្នែកបានសំរាលកូនហេីយប្ដីក៏ពិការភ្នែកជីវភាពខ្វះខាតខ្លាំងមិនមានថវិកាសូមគោរពដល់បងប្អូនដែរមានចិត្តធម៍ជួយគាត់ផងជាថវិការក៏បានជាសំភារះទាំងម្ដាយទាំងកូនរឺទឹកដោះគោកូនព្រោះម្ដាយមានជំងឺប្រចាំកាយមិនអាចឲ្យបៅបាន។សំរាលនៅមណ្ឌលសុខភាពកក់ព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

093392009"។


ប្រភព៖ ស៊ិន សាវន