អាសូរណាស់...លោកយាយអាយុ៧៣ឆ្នាំ ខំដើរទូលនំលក់តាមផ្លូវ ដើម្បីចិញ្ចឹមជីវិត ទិញអង្ករនិងថ្នាំពេទ្យ ...
ស៊ីហៀង
-

បច្ចុប្បន្ននេះ មានបងប្អូនជាច្រើនបានចូលរួមក្នុងសកម្មភាពសង្គម​ ដើម្បីជួយដល់ជនក្រីក្រ ចាស់ជរា ក្មេងកំព្រា និងអ្នកទីទល់ផ្សេងៗ មិនថានៅឆ្ងាយឬជិត គឺពួកគាត់តែងតែប្រឹងប្រែងជួយឲ្យទាល់តែបាន។


ដោយឡែក លោកយាយ ហ៉ឺយ អាយុ៧៣ឆ្នាំ ដើរទួលនំលក់ ដើម្បីចិញ្ចឹមជីវិត ធ្វើឲ្យមហាជនកាន់តែអាណិតលោកយាយនោះ គឺលោកយាយគ្មានផ្ទះសំបែងនៅនោះទេ ។បច្ចុប្បន្នលោកយាយរស់នៅក្នុងភូមិអូរអំពិលខាងកើត ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អ៉ី សុខស្រៀង បានបង្ហោះសារនៅលើបណ្តាញសង្គមថា "ថ្ងៃទី ២៥ ខែ៥ឧសភា ឆ្នាំ២០១៩

លើកដៃសំពះសុំអង្ករនិងថវិកាធ្វើនំដើរលក់ចិញ្ចឹមជីវិត ផ្ទះក៏គ្មាន........?០៩២៧៥៤៧៧៦/០៩៦៨៤៤៧៤៨៧???

????????????????

#អាណិតណាស់ : លោកយាយ ហ៉ឺយ អាយុ៧៣ឆ្នាំ ខំដើរទូនំលក់ចិញ្ចឹមជីវិត ឥឡូវដើរក៏អស់អង្ករក៏គ្មាន លោកយាយដាច់ចិត្តលើកដៃសំពះសុំឲ្យសប្បុរសជនជួយជាអង្ករនិងថវិកាខ្លះទីញថ្នាំ និងធ្វើដើមលក់នំចិញ្ចឹមជីវិតបន្តទៀត។


#លោកយាយ ហ៉ឺយ រស់នៅក្នុងភូមិអូរអំពិលខាងកើត ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

#ខ្ញុំសូមអំពាវនាវ : នៅដល់សប្បុសរជនដែលរស់នៅក្នុងស្រុកនិងក្រៅស្រុក ដែលមានចិត្តមេត្តាធម៌ជួយដល់លោកយាយឲ្យបានស្បៀងអាហារហូបផង"។


មានវិដេអូ៖



ប្រភព៖ អ៉ី សុខស្រៀង