ព្រះចៅអធិការ វត្តគោកធ្នង់ ជូននៅថវិកាចំនួន ១លានរៀល ដល់បុរសកំសត់ ដែលជ្រុះបាត់កាបូបលុយកាលពីថ្ងៃម្សិលមិញនោះ...
-

ក្រោយពីបានឃើញការបង្ហោះ និងស៊ែរចែករំលែកតៗគ្នា ពេញបណ្តាញសង្គមហ្វេសប៊ុក ពីបុរសរើសអេតចាយម្នាក់​ បានជ្រុះបាត់កាបូបលុយ ដោយនៅក្នុងនោះមានលុយ ចំនួន ៦០ម៉ឺនរៀល ( អត្តសញ្ញាណប័ណ្ណ កាតគ្រីម៉ូតូ ) មានកូនតូចទៀត គួរអោយអាណិតណាស់ (ប្រពន្ធស្លាប់ចោល ) គាត់ដើរទិញអេតចាយ ក្នុងក្រុងស្ទឹងត្រែង។ បើសិនជាមានបងប្អូនណាបានរើសបានកាបូបរបស់បងប្រុស សូមជួយទាក់ទង យកទៅជូនបងប្រុសវិញផង ណា តាមរយះលេខនេះ ☎️ 0718617227។ ហើយបុរសកំសត់នោះក៏បានទៅដាក់ពាក្យបណ្តឹងរួចរាល់ហើយដែរ។


ពាក់ព័ន្ធនឹងករណីនេះ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការអាណិតដល់លោកពូជាខ្លាំង ព្រមទាំងបង្ហាញពីអារម្មណ៍អាណិតចំពោះលោកពូទៀតផង។ 


ដោយឡែក ក្រោយពីបានទទួលដំណឹងនេះភ្លាម ព្រះតេជគុណមួយអង្គគង់នៅវត្ត គោកធ្នង់ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយចង់ជួយលោកពូនោះថា "នៅថ្ងៃស្អែកនេះត្មាភាព ភិក្ខុកល្យាណការី វ័ន្ត មករា ព្រះចៅអធិការវត្តគោកធ្នង់ តំណាងអោយញោម(ម៉ែ) មានការអាណិតអាសូរចំពោះបងប្រុសម្នាក់ដែលគាត់បានជ្រុះបាត់កាបូបលុយអស់ចំនួន៦០មុឺនរៀល ត្មាភាពរួមជាមួយញោមម៉ែ មានការអាណិតគាត់ ជូននៅថវិកាដល់គាត់ចំនួន ១លានរៀលនៅក្នុងថ្ងៃស្អែកនេះ(មិនបានយកទៅជូនគាត់ផ្ទាល់ទេតែវេរជូនគាត់) ពីព្រោះនៅខេត្ត ស្ទឹងត្រែង ត្មានៅខេត្តបន្ទាយមានជ័យ ។ ????"។


ប្រភព៖​ ព្រះចៅអធិការ វត្តគោកធ្នង់