ជួយស៊ែរបន្តផង...បងប្រុសម្នាក់បានបាត់ខ្លួនជាច្រើនថ្ងៃ ពេលនេះក្រុមគ្រួសារព្រួយបារម្ភណាស់...
ស៊ីហៀង
-

បច្ចុប្បន្នហ្វេសប៊ុកបានជួយដល់មនុស្សជាច្រើន ក្នុងការផ្សាព្វផ្សាយ និងការស្វែងរក របស់បាត់ ដូចជាម៉ូតូ ឡាន សាច់ញាតិ និងកាបូបលុយជាដើម ។ ហើយហ្វេសប៊ុកនេះ ក៏បានធ្វើឲ្យ មនុស្សជាច្រើនបានជួបជុំគ្រួសារវិញ ក៏ដោយសារតែបណ្តាញសង្គមមួយនេះផងដែរ។ 


ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះ នៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សៅ សុខុម ក៏បានបង្ហោះរូបភាពរបស់ប្អូនប្រុសម្នាក់ ដែលមានឈ្មោះថា ចាន់ ធំ មានអាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកោះខ្ជាយ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ និងម៉ូតូ សង់ឌ្រីម០១៥ពណ៌ខ្មៅ ស្លាលេខ បាត់ដំបង 1S-8037 ទៅជាមួយទៀតផង។


ម្ចាស់គណនីហ្វេសប៊ុកក៏បានឲ្យដឹងថា "ដំណឹងបាត់ប្អូនប្រុសឈ្មោះ (ចាន់ ធំ) អាយុ ៣០ ឆ្នាំ លំនៅដ្ឋានបច្ចុប្បន្ន ភូមិកោះខ្ជាយ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ និងម៉ូតូ សង់ឌ្រីម០១៥ពណ៌ខ្មៅ ស្លាលេខ បាត់ដំបង 1S-8037 (បាត់ពីផ្ទះ ៣ ទៅ ៤ ថ្ងៃហើយ)។

*បញ្ជាក់: តាមការដឹងពីបងប្អូនគឺគាត់ឆ្ពោះដំណើរទៅ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់!

(កាយសម្បទាជនដែលបាត់ខ្លួនមិនមាំមួនឡើយ)

បើបងប្អូនបានឃើញឬក៏ស្គាល់សូមជួយផ្តល់ជាដំណឹងផងតាមរយ:លេខទូរស័ព្ទ

092433157

0962359105

អរគុណទុកជាមុន!"។


សូមបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាជួយស៊ែរបន្តផង ដើម្បីផ្តល់ជាដំណឹង។ ប្រសិបើមានបងប្អូនណាបានឃើញ សួមជួយផ្តល់ដំណឹងតាមរយៈលេខទូរស័ព្ទខាងលើ។ សូមអរគុណ៕


ប្រភព៖ សៅ សុខុម