បងប្អូនជួយស៊ែរបន្ដ! ហើយចំណាំមុខម្នាក់នេះទុកផង! ឯណាភស្តុតាង ឯណាដីការចាប់ខ្លួន? ឯកសណ្ឋានក៍គ្មាន រួចប្រាប់គេថា ប៉ូលីសបង្ក្រាបគ្រឿងញៀន ប្អូនប្រុសខ្ញុំរៀនទី១២ ត្រូវពួកនេះធ្វើសុីម្ដងហើយ សំណាងអ្នកភូមិជួយទាន់.... (មានវីដេអូ)
-

⚠️បងប្អូនទាំងអស់គ្នាសុំប្រយ័ត្នក្រុមគេនេះផង⚠️ នៅសុខៗដើរមកចាប់កូនគេវ៉ៃខ្នោះដោយ គ្មានកំហុសរួចលើកហេតុផលថា គេប្រើប្រាស់គ្រឿងញៀន? សួរថាមកពីណា ឯណាភស្តុតាង ឯណាដីការចាប់ខ្លួន? ឯកសណ្ឋានក៍គ្មានផង ហើយអះអាងថាជាប៉ូលីសបង្ក្រាបគ្រឿងញៀន??‍♀️ ច្បាប់គេគឺដើរៗមកឃើញ ទំនងចាប់វាយប្រជាជនវាយខ្នោះមែន? 

ជាក់ស្តែងកាលពី2អាទិត្យមុន ប្អូនខ្ញុំអង្កុយចាំគ្នាទៅរៀន បែរជាមកចាប់ក្រៀក.កវាយខ្នោះទាំងគ្មានកំហុស សំខាន់ប្អូនខ្ញុំរៀនទី12  សួរថាបើធ្វើចឹងមានគិតពីអនាគតក្មេងទេ? ដល់ពេលអ្នកភូមិចូលការពារប្អូនខ្ញុំក្រុមពួកនេះថា ម្នាក់ស្រីនោះប្រាប់ថា ប្អូនខ្ញុំប្រើប្រាស់គ្រឿងញៀន បងប្អូនដឹងទេថាស្រីម្នាក់នោះ មានសតិមិនគ្រប់ហើយដើរតាមផ្លូវ? សួរថាចាប់មនុស្សដោយផ្អែកលើដៃមនុស្សសតិមិនគ្រប់ដើរចង្អុលក៍ចាប់គេម៉ង?

ហួសចិត្តម៉ង បន្ទាប់មកបែបខ្លាចគេប្តឹងវិញ ក៍ចាប់មនុស្សស្រីសតិមិនគ្រប់យកមកទះ3កំផ្លៀង (វ៉ៃស្រីទៀត) ហើយសំដីដូចមិនសមជាអ្នកចេះច្បាប់ទៀត ហៅស្រីសុទ្ធតែ ”ង៉ែង”?? ដល់ខាងគ្រួសារខ្ញុំទៅខណ្ឌ ខាងខណ្ឌថា អត់ដឹងមិនដឹងក្រុមនេះមកពីណាទេ ព្រោះអត់បានសហការជាមួយខណ្ឌ។

ដល់លេងខ្លាំងវិញបានត្រឹមសុំទោសហើយ អត់ហ៊ានចេញមុខមកសុំទោសផ្ទាល់ទៀត ហួសចិត្ត ឥឡូវមកចាប់គេទៀតហើយ មិនយល់ទេធ្វើឲ្យស្ទះចរាចរណ៍ មានភាពចលាចលវឹកវរ នៅតាមដងផ្លូវ

សូមមេត្តាបងប្រុស ប្អូនប្រុសប្រុងប្រយ័ត្នផង ក្រុមគេនេះគួរឲ្យខ្លាចជាង Annabella ទៀត ថ្ងៃទី20 ខែឧសភា ឆ្នាំ2019 រូបភាពនេះថតបានពេលចាប់កូនគេមិញ ទីតាំង ផ្លូវ134 ផ្សាឌុយមុិច ៕

ប្រភពៈ Laura Moeung