គាំទ្រកូនខ្មែរយើងទាំងអស់គ្នា! មោទនភាព សំ ថារ័ត្ន ចេញផ្សព្វផ្សាយក្បាច់គុណល្បុក្កតោ នៅលើទឹកដីអាមេរិក ដើម្បីឲ្យពិលោកដឹងថា....!
-

កាលពីថ្មីៗនេះ តារា​សម្ដែង​ និង​ជា​កីឡាការនី​ក្បាច់​កុន​ល្បុក្កតោ កញ្ញា អ៊ុំ សំ​ថារ័ត្ន បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្សព្វផ្សាយភាពយន្តឯកសារ "ការរស់ឡើងវិញនៃក្បាច់គុណល្បុក្កតោ Surviving Bokator" ដោយកញ្ញា អ៊ុំ សំថារ័ត្ន បានបញ្ជាក់ថា ដើម្បីចូលរួមកម្មវិធីអន្តរជាតិ Festival Of Nations តាមការរៀបចំរបស់ផលិតករភាពយន្តឯកសារ "Surviving Bokator” ជនជាតិកាណាដា គឺលោក Mark Bochsler និងអង្គការ IKARE ដែលមានទីតាំងនៅរដ្ឋ Minnesota។ គឺប្រយោជន៍ធ្វើរួមទាំងវប្បធម៌ នៃក្បាច់គុណល្បុក្កតោ និងចង់បង្ហាញពីមោទនភាព គួរឲ្យកោតស្ងប់ស្ងែង ដើម្បីបង្ហាញឲ្យពិភពលោក បានស្គាល់ក្បាច់គុណខ្មែរបុរាណកាន់តែច្រើន។

កញ្ញា ថារ័ត្ន បានបន្ថែមទៀតថា នាងបានវិលមកកាន់ទឹកដីសហរដ្ឋអាមេរិក ជាថ្មីកាលពីអំឡុងពាក់កណ្តាល ខែឧសភានេះ នាងថាភាពយន្តឯកសារ "Surviving Bokator” នេះត្រូវបានចំណាយ​ពេលវេលាប្រមាណ៨ឆ្នាំ​ ដើម្បីធ្វើការផលិតក្នុងនោះនាង និងលោកសាស្ត្រាចារ្យសាន គីមស៊ាន ជាតួអង្គសំខាន់នៃភាពយន្តឯកសារមួយនេះ។

កូនស្រីកវីល្បីឈ្មោះ អ៊ុំ តារា រូបនេះបានលើកឡើងទៀតថា​ ដើមឡើយនាងមកធ្វើការផ្សព្វផ្សាយ និងសម្តែងនៅរដ្ឋប៊ូស្តុន ក្រុងឡូវ៉ែល និងរដ្ឋមីនីសូតា។ មិនថាទាំងជនបរទេស ប្រជាជនខ្មែរ ពិសេសក្មេងៗខ្មែរ ដែលកើតនៅទីនេះ ពិតជាមានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះការបង្ហាញវត្តមាន និងសម្តែងរបស់នាងខ្លាំង​ ដែលពួកគេធ្លាប់តែលឺនិយាយ ពីសង្គ្រាមនៅកម្ពុជា ហើយបានឃើញពីសិល្បៈវប្បធម៌ខ្មែរ នាំឲ្យពួកគេបង្ហាញអារម្មណ៍ចង់សិក្សាស្រាវជ្រាវបន្ត ធ្វើដំណើរមកឃើញដោយផ្ទាល់ នៅកម្ពុជា។

នាងថាពួកគេចង់ឲ្យមានសាលាក្បាច់គុណល្បុក្កតោ នៅសហរដ្ឋអាមេរិក ដើម្បីធ្វើការហ្វឹកហាត់ក្បាច់គុណដ៏ល្អមួយនេះ។ នាងបន្តទៀតថា ជាមោទនភាព និងរំភើបជាខ្លាំង ព្រោះតែការធ្វើដំណើរមកលើកនេះ ជាឱកាសបង្ហាញស្នាដៃកេរដំណែល សិល្បៈវប្បធម៌ខ្មែរនៅលើឆាក​អន្តរជាតិ ហើយការធ្វើដំណើរមកលើកនេះ ក៏ជាឱកាសជួយស្វែងរកមូនិធិមួយ ជួយទ្រទ្រង់សកម្មភាពក្បាច់គុណល្បុក្កតោ ឲ្យបានផ្សព្វផ្សាយនៅបណ្តាប្រទេសនានាបន្តទៀត នៅជុំវិញពិភពលោក។