លោក សាន ព្រំ ៖ ជំនួយបង្កប់ល្បិច?
-

ជំនួយបង្កប់ល្បិច???? ជាបឋមខ្ញុំក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលបានប្រើសេវាព្យាបាល នៅមន្ទីរពេទ្យកុមារ គន្ធបុប្ផា សុំគោរពនិងថ្លែងអំណរគុណ លោកឧកញ៉ាក្មេង ឡេងណាវ៉ាត្រា ដែលបានជួយពេទ្យជាលុយរៀលក្រដាស៥០០ ទាំងអស់ ចំនួន៨០សិបលានរៀល =២មុឺនដុល្លា....ចំពោះខ្ញុំ៨០សិបលានរៀល លោកអាចឲ្យជាសែកក៏បាន ជាលុយធំក្រដាស១មុឺនឡើងទៅក៏បាន....ប៉ុន្តែលោកមានចេតនា ឲ្យក្រដាស៥០០រៀល ដើម្បីឲ្យមើលទៅឃើញគំនរលុយច្រើន ឲ្យមហាជនចាប់អារម្មណ៍ បង្កើតជាពត៌មាន និងឲ្យស្គាល់ពីលោក ក៏ដូចជាឲ្យស្គាល់ពីមុខរបរលោក ដែលជាឈ្មួញ ដីធ្លី និងផ្ទះសម្បែង....ក៏ប៉ុន្តែ លោកត្រូវចាំថា ការល្បី ពេលខ្លះក៏វាក្លាយទៅជាល្បីខាតនិងល្បីខូចកិត្តិយសយើងដែរ...បើមិនជឿលើកក្រោយ សុំលោកសាកល្បង ជួយគន្ធបុប្ផា៨០លានរៀល ជាលុយក្រដាស១០០រៀលទាំងអស់ ពេលនោះលោកនឹងដឹងថា មហាជន ថ្កោលទោសលោកបែបណា?????

ម្យ៉ាងទៀត បើលោកក្លាហាននិងមានចេតនាលើកស្ទួយប្រាក់រៀលខ្មែរមែន សុំលោកឈប់ប្រកាស លក់ដីនិងផ្ទះជាប្រាក់ដុល្លា ហើយក៏សុំឲ្យលោកហ៊ានប្រកាសថា យកតែលុយរៀលផងដែរ។

ប្រភពៈ San Prum