គួរឲ្យសរសើខ្លាំងណាស់ ! បវរកញ្ញាឯកខ្មែរពិភពលោក បានបង្ហាញវត្តមានជា​ថ្មី នៅឆ្នេរអូរត្រេះ ដើម្បីបណ្តុះគំនិត កូនខ្មែរឲ្យចេះរើសសំរាមទាំងអស់គ្នា....
ស៊ីហៀង
-

(ព្រះសីហនុ)៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមាន វត្តមានបវរកញ្ញាឯកខ្មែរពិភពលោក បានបង្ហាញវត្តមានជា​ថ្មីទៀត នៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ ។

ដោយឡែកក្នុងគោលបំណងដែលបវរកញ្ញាឯកលំដាប់ថ្នាក់ពិភពលោកធ្វើដំណើមកកាន់ប្រទេសកម្ពុជាលើកនេះគឺដើម្បីចង់ធ្វើការបណ្តុះនូវចិត្តគំនិង ស្មារតីដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសឲ្យចេះនាំគ្នាចូលរួមធ្វើការសំអាតអនាម័យបរិស្ថានទាំងអស់គ្នា។

យ៉ាងណាមិញ លោកស្រី ហ៊ីមុល្លី បានថ្លែងប្រាប់ឲ្យដឹងថា គ្រប់សកម្មភាពដើរើសសំរាម របស់​បវរកញ្ញា​ឯកពិភព​លោក នាឆ្នេរអូរត្រេះក៏ដូចជាសាមួយដែលមានសារៈសំខាន់ខ្លាំងណាស់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចេះនាំគ្នាចូលរួមថែរក្សារអនាម័យនៅក្នុងតំប់ទេសចរណ៍ និងនៅតាមជីប្រជំុជននាៗ នៅក្នុងប្រទេសរបស់ខ្លួន។