ប្រុងខ្លួនឲ្យហើយទៅ! លោកឧត្ដមសេនីយ៍ឯក ស ថេត និងឲ្យមន្ត្រីនគរបាលរាជធានីភ្នំពេញ គ្រប់ជាន់ថ្នាក់ទាំងអស់ ធ្វើតេស្តទឹកនោម រកសារជាតិញៀន ក្នុងពេលឆាប់ៗខាងមុខនេះ
-

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នេះថា៖ “ក្នុងឱកាសគោរពទង់ជាតិ ដែលមានមន្រ្តីនគរបាលចូលរួមជាង៦០០នាក់ ខ្ញុំក៏បានក្រើនរំលឹកដល់មន្រ្តីនគរបាលទាំងអស់ ត្រូវស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ហើយការធ្វើតេស្តទឹកនោម នឹងធ្វើឆាប់ៗខាងមុខ ចាប់ពីស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដល់បណ្តាប៉ុស្តិ៍ ដោយបច្ចុប្បន្ន យើងកំពុងតែរកឧបករណ៍ពិនិត្យ ទឹកនោមឱ្យគ្រប់ចំនួន”។

អគ្គស្នងការ រង នគរបាល ជាតិ និងជាស្នងការ នគរបាល រាជធានី ភ្នំពេញ លោក ឧត្ដមសេនីយ៍ ឯក ស ថេត ថ្លែង ថា ការ ធ្វើ តេស្ដ ទឹក នោម រក សារធាតុ ញៀន នឹង ធ្វើ ឆាប់ៗ នេះ ចាប់ ពី ប៉ូលិស នៅ ស្នងការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ រហូត ដល់ បណ្ដា ប៉ុស្តិ៍ នគរបាល ។

លោកស្នងការរាជធានីភ្នំពេញ រូបនេះបានសង្កត់ធ្ងន់ថា៖ “ អ្វីដែលលើកឡើងនេះ ក្នុងគោលបំណងជំរុញឱ្យមន្រ្តីនគរបាល ជាអ្នកអនុវត្តច្បាប់ត្រូវតែជាជនគំរូដ៏ ល្អសម្រាប់ពលរដ្ឋ”។ ចំណាត់ការរបស់លោក ស ថេត ខាងលើនេះ ត្រូវប្រជាពលរដ្ឋទូទៅ ស្វាគមន៍និងអបអរសាទរ ៕