ប្អូនប្រុស ធន ម៉េងហ៊ាង នឹងជួយពួគាត់ឲ្យមានជម្រក និងសិក្សា បើសិនជាឪពុករបស់ប្អូនយល់ស្រប...
មហាជនប្រាកដជាបានស្គាល់យ៉ាងច្បាស់របស់វត្តមានប្អូនប្រុស ធន ម៉េងហ៊ាង ដែលតែងតែជួយដល់ជនទីទាល់ក្រ និងក្មេងកំព្រា ក្មេងមានជំងឺ និងមានចាស់ជរាជាដើម។

យ៉ាងណាមិញ ក្រោយពីបានឃើញក្មេងដ៏កំសត់ ចំនួន៤នាក់បងប្អូន ដែលបានម្តាយស្លាប់ចោល ហើយឪពុកទៅធ្វើការឆ្ងាយពីស្រុក ហើយពេលនេះប្អូនៗគ្មានផ្ទះគ្មានដីនិងគេនៅដោយនាក់ជិតខាងជួយ ភូមិឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ប្អូនប្រុស ធន ម៉េងហ៊ាង ក៏បានបង្ហោះសារថា "សូមជួយស៊ែរព័ត៍មាននេះអោយគាត់បានដឹងផង? ខ្ញុំចង់ជួយដល់ពួកគាត់. បើសិនជាប្អូនៗ យល់ស្រប ឪពុករបស់ប្អូនយល់ស្រប បងនឹងស្នើរសុំ អង្គការ ដើម្បីអោយប្អូនៗ មានជម្រកស្នាក់នៅ បានសិក្សា និង មានឪកាស សិក្សា ជំនាញ នៅអង្គការ . លេខបង ☎️ 098 993 969 "។






មានវិដេអូ៖
ប្រភព៖ ធន ម៉េងហ៊ាង
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។