អាណិតណាស់...ស្រ្តីចំណាស់ម្នាក់ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់ធ្លាក់ខ្លួនពិការជាង៩ឆ្នាំហើយ គិតចង់ស្លាប់ តែអាណិតកូនតូច ទើបទ្រាំរស់ទាំងគ្មានអ្វីទទួលទានគ្រប់គ្រាន់ និងរស់ក្នុងខ្ទមបែកបាក់បែបនេះ....(មានវិដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Phalla Phorn" បានបង្ហោះសារព្រោះតែមានលោកយាយម្នាក់ គួរឲ្យអាណិតខ្លាំងណាស់ នៅសល់តែស្បែកដណ្តប់ឆ្អឹងតែប៉ុណ្ណោះ។ 


លោក ផល្លា បានបង្ហោះសារយ៉ាងដូច្នេះថា "មានតែស្បែកដណ្តប់ឆ្អឹង ស្រ្តីវ័យជាង៥០ឆ្នាំផ្លាយម្នាក់នេះ ដែលកំពុងតែរស់នៅក្នុងភូមិស្រម៉ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ខ្ញុំថា គាត់បានធ្លាក់ខ្លួនពិការជាង៩ឆ្នាំមកហើយ ហើយកំឡុងពេលដែលពិការនេះ កំរិតជីវភាពនៃការរស់នៅរបស់គាត់ពិតជាលំបាកវេទនាណាស់ ។


គាត់បានបន្ថែមថា ដោយសារស្ថាននៃជំងឺរបស់គាត់ធ្វើទុក្ខខ្លាំងពេក និង គ្មានសង្ឃឹមថានឹងរស់តទៅទៀតនោះ គឺរហូតដល់ពេលខ្លះគាត់ចង់សម្លាប់ខ្លួនក៏មានដែរ តែគាត់នៅអាណិតកូនតូចរបស់គាត់ ។ ជាមួយនឹងខ្ទមធ្លុះធ្លាយ ស្ត្រីម្នាក់នេះបានត្អូញថា សូម្បីតែកន្លែងស្នាក់នៅរបស់គាត់ មិនបានស្មើនឹងទ្រុងមាន់ទ្រុងទារបស់គេផង ។ ហើយរីឯរបបអាហារវិញ គឺគ្មានអ្វីទទួលទានគ្រប់គ្រាន់ដូចគេនោះទេ ។ ហ៊ឹមៗៗៗ! បានជួបហើយ ចេះតែជួយគាត់ទៅ ?"។


មានវិដេអូៈ



ប្រភព៖ Phalla Phorn