លោក ទៀ វិចិត្រ ថា សាងអំពេីល្អកុំចាំដល់ពេលចាស់ ព្រោះមិនប្រាកដទេថា អ្នកអាចរស់ដល់ចាស់...
-

មហាជនប្រាកដជាបានស្គាល់ហើយ ពីវត្តមានលោក ឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ដែលប្រិយមិត្តតែងតែបានឃើញលោក បានជួយដល់លោកយាយ លោកតា លក់តាមចិញ្ចឹមផ្លូវ ។


រាល់ពេលដែលលោកបានឃើញលោកតា ឬលោកយាយ កំពុងតែលក់ បន្លែ ផ្លែឈើ នៅតាមផ្លូវ គឺលោកតែងតែចុះជួយទិញ ព្រមទាំងបានជូនប្រាក់ដល់លោកយាយ ឬលោកតាទៀតផង។ 


ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែឧសភានេះ លោកក៏បានជួយទិញឈូកលោកយាយម្នាក់ ដែលកំពុងតែអង្គុយលក់ នៅតាមផ្លូវ ។ ភ្លាមនោះលោកឧកញ៉ា ក៏បានចុះទៅជួយទិញឈូកលោកយាយ ព្រមទាំងបានជូនប្រាក់ដល់លោកយាយ១០ម៉ឺនរៀល ដើម្បីទុកធ្វើបុណ្យទៀតផង។


លោកក៏បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា "សាងអំពេីល្អកុំចាំដល់ពេលចាស់ ព្រោះមិនប្រាកដទេថាអ្នកអាចរស់ដល់ចាស់...៚ទៀ វិចិត្រ"។


មានវិដេអូ៖​



ប្រភព៖ ទៀ វិចិត្រ