បើយោងតាមគណនីហ្វេសប៊ុករបស់ លោក សេង តារា បានបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយភរិយា កវីជើងចាស់ លោក ស្វាយ សំអឿ មកក្រសួងវប្បធម៌ដើម្បីដាក់លិខិតរក្សា«កម្មសិទ្ធបញ្ញាបទចម្រៀង»ដែលស្វាមីគាត់បាននិពន្ធជូនអ្នកចម្រៀងជំនាន់មុនច្រៀង ។

លោក សេង តារា បានរៀបរាប់ថា ថ្ងៃនេះឆ្លៀតពេលដ៏មហារវល់ជូនអ៊ុំស្រី ដុំ សុផានី ដែលជាភរិយាកវី ស្វាយ សំអឿ មកក្រសួងវប្បធម៌ដើម្បីដាក់លិខិតរក្សា«កម្មសិទ្ធបញ្ញាបទចម្រៀង»ដែលស្វាមីគាត់បាននិពន្ធជូនអ្នកចម្រៀងជំនាន់មុនច្រៀង ។ លោកអ៊ុំមានវ័យចំណាស់ជាង៧០ឆ្នាំប្លាយហើយ ជំងឺក័រួមរឹត គ្មានកូនចៅនឹងគេ រស់នៅតែម្នាក់ឯងនៅស្រុកកងមាស ខេត្តកំពង់ចាម ។

លោកសេង តារា ក៏បន្តទៀតថា សូមសប្បុរសជនដែលមានលទ្ធភាពមេត្តាជួយគាត់តាមលទ្ធភាឆពផង...។ រាល់ថ្ងៃបានលុយកាក់តែពីការលក់ចេក និងដំណាំបន្តិចបន្តួចជុំវិញផ្ទះប៉ុណ្ណោះដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ឯ «កម្មសិទ្ធបញ្ញា»នេះក៏មិនប្រាកដថាអាចជួយគាត់បានប៉ុន្មានដែរ ។ អរគុណបងស្រីគីមដែលបានជូនថវិការអ៊ុំស្រី $100 ដើម្បីធ្វើសោហ៊ុយទៅស្រុកវិញ និងអាចសល់ខ្លះទិញថ្នាំសង្កូវព្យាបាលជំងឺ ។ បទចម្រៀងដែលកវី ស្វាយ សំអឿ និពន្ធរួមមាន ៖ រថយន្តថ្មី សាមុត-ប៉ែន រ៉ន (ស័្មគ្របងដែរឬអូនស្រី?), កុំឆ្លើយថាទេ សាមុត-ប៉ែន រ៉ន, ចៅដក សាមុត-សទ្ធា, ខ្យងក្តក់ សាមុត, គេងមកបង នូវ ណារិន, កងកម្មកងកែវ សាមុត, ចន្ទស្នេហ៍តែមួយ សាមុត, ស្រមោលអក្ខរា សាមុត, វាសនាចៅចិត្រ សមុត, ក្បូនកាកី សាមុត-សុទ្ធា, សំណៅកាកី សាមុត,សេកនិងបញ្ចពណ៌ សាមុត-សុទ្ធា, ទំនួញនាងសក់ក្រអូប សុទ្ធា, កាលណាផ្ការីក សាមុត-ប៉ែន រ៉ន, ព្យុះកម្មព្យុះចិត្ត សាមុត-ប៉ែន រ៉ន, សម្ផស្សចន្ទគ្រឿហ្វា សាមុត-ប៉ែន រ៉ន, ពុះទ្រូង ប៉ែន រ៉ន, ស្ទឹងកែវ សាមុត, ពេលអូនឃ្លាតទៅ សាមុត, ស្មានចិត្តមិនត្រូវ សាមុត, ចម្រៀងទុំទាវ សាមុត-សុទ្ធា, ចម្រៀងនោនិងពេជ្រ អ៊ឹង ណារី-ប៉ែន រ៉ន, និស័្សយកម្មព្រះមោគ្គលាន សាមុត, រំដួលអង្គរ សាមុត, ស្រស់នេះស្រស់ឲ្យកម្លោះ សាមុត, សំណព្វចិត្ត សាមុត, ចំប៉ាកំពង់ប្រាក់ សាមុត, ពោះម៉ាយហ៊ឺហារ សាមុត, ភុំភួងសម័យ សាមុត, កម្រងភួងថ្កុល សាមុត, រវើរវាយ ប៉ែន រ៉ន, ម្ចាស់ត្បូងកណ្តៀង សុទ្ធា, ម្ចាស់បរយីខា សូ សាវឿន, កូនអ្នកណា ? សាម៉ន-សូ សាវឿន.......។ល។ លេខរបស់គាត់ 012 58 51 72 ឬលេខខ្ញុំបាទ 012 306 853+093 98 48 33"។






ប្រភព៖ Seng Dara 333