កូនខ្មែរយើងភាគតិចណាស់ដែលនៅចាំកំហុសដែលធ្លាប់បានធ្វើកាលពីសម័យមុន ដោយចាញ់បោកសៀមកាប់ដើមឬស្សីខ្ទេចគ្មានសល់ហើយនាំគ្នារើសប្រាក់ឌួង ដែលសៀមបាញ់ចូលគុម្ពឬស្សីនោះ បន្ទាប់មកក៏ត្រូវសៀមវាយបែកបន្ទាយលង្វែងនិងសម្លាប់ខ្មែរអស់ជាច្រើនឲ្យដេកស្លាប់ក្នុងថ្លុកឈាមនៅពេលនោះ។ ហើយនៅក្នុងពេលច្ចុប្បន្ននេះដែរគឺនាំគ្នាមកកាប់បំផ្លាញអត្តសញ្ញាជាតិយើងទៀតហើយ ដោយបានកាប់បំផ្លាញដើមត្នោតខ្មែរ។

បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា Leaksmei Yuri បានសរសេរថា៖ «កាលសម័យមុន ព្រោះតែប្រាក់ដួងពលរដ្ឋយើងបានកាប់ឫស្សីចោល ធ្វើអោយបរទេសឈ្លានពានបាន, បែរមកដល់សម័យនេះហើយពលរដ្ឋយើងនៅតែបន្តដានចាស់ កាប់ដើមត្នោតដែលជាអត្តសញ្ញាណជាតិអោយបរទេសព្រោះប្រាក់ទៀត… បងប្អូនដឹងទេ អ្នកដែលទិញ របស់យើងនោះ គេមិនមែនសប្បាយព្រោះតែបានដើមត្នោតយើងប៉ុន្មានទេ តែអ្វីគេសប្បាយចិត្តខ្លាំងនោះ គឺឃើញយើងបំផ្លាញសម្បត្តិជាតិឯង។
អាសូរ មាតុភូមិកម្ពុជាយើងណា…. »




