កែង ឆេះ បង្ហោះវីដេអូថា លោកមិនបានស្លាប់ទៅណាទេ កំចេះតែផ្អើលតាមគ្នាខុសរឿងពេក (មានវីដេអូ)
-

លោក Tony jaa ដែលជាតារាសម្តែងក្បាច់គុណបុរាណប្រចាំប្រទេសថៃមួយរូបដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុងស្រុកនិងក្រៅស្រុក ហើយនៅក្នុងពេលថ្មីៗនេះដែផងដែរមានសារព័ត៍មានមួយនៅក្នុងស្រុកបានចុះផ្សាយថាលោក បានស្លាប់បាត់បង់ជីវិតនៅក្នុងពេលសម្តែងហើយ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្ររបស់លោកបានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតធ្វើឲ្យដំណឹងមួយនេះត្រូវបានចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គមផ្សព្វផ្សាយ។

យ៉ាងណាមិញបន្ទាប់ពីបានដឹងដំណឹងមួយនេះហើយបានធ្វើឲ្យលោកហាក់បីមានអារម្មណ៍ថាមិនសូវសប្បាយចិត្តឡើយហើយក៏បានចេញវីដេអូមួយឃ្លីបរួចបងស្រាយថាលោកមិនបានស្លាប់ដូចជាពាក្យដែលគេនិយាយទេ ហើយលោកបានបញ្ចាក់ប្រាប់ទៀតថា សូមអ្នកគាំទ្រទាំងអស់កំមានការព្រួយបារម្មណ៍អីលោកនៅមានជីវិតនៅឡើយទេ ហើយឈប់មានការងើយឆ្ងល់និងភ្ញាក់ផ្អើលជាមួយនិងសារព័ត៍មានមិនពិតមួយនេះទៀតទៅ។ សូមទស្សនាវិដេអូខាងក្រោម៖