កំពង់ស្ពឺ៖ ប្រទះឃើញគ្រាប់បែកដែលជាប្រភេទគ្រាប់បែកដែលទម្លាក់ពីលើយន្តហោះមួយគ្រាប់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ហើយគ្រាប់ខាងលើនេះត្រូវបានគេប្រទះឃើញនៅថ្ងៃងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១២,៣០នាទី។

យោងទៅតាមការបញ្ចាក់ពីមន្ត្រីជំនាញ (CMAC) បានបញ្ចាក់ឲ្យដឹងថា គ្រាប់បែកនេះជាប្រភេទគ្រាប់បែក MK82 ទំងន់ ២៤១ គីទ្បូក្រាម ប្រវែង១៦៨ សង់ទីម៉ែត្រ ប្រភេទ ២៧៥ មីលីម៉ែត្រ (The bomb was donated by USA) គ្រាប់បែកសហរដ្ឋអាមេរិកដែលបន្សល់ទុកនៅច្រេីន កន្លែងខុសៗគ្នាត្រូវបានរកឃេីញជាបន្ដបន្ទាប់។

ដោយឡែកប្រភពដដែលបានបន្តឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យគ្រាបបែកនេះមិនផ្ទុះគឺដោយសារតែមកពីការទម្លាក់ចុះនោះដោយស្ថានភាពចាំបាច់បំផុត ទេីបមិនទាន់ផ្ទុះបច្ចុប្បន្នកំលាំង (CMAC)បានដឹកជញ្ជូនយកចេញពីទីតាំងដេីម្បីយកទៅកម្ទេចចោលតាមលក្ខណៈបច្ចេកទេស ស្ថានភាពគ្រាប់នេះក្នុងករណីមិនយកតាមបច្ចេកទេសគឺអាចបង្កគ្រោះថ្នាក់


