សូមជួយស៊ែរបន្តផង ! បងប្រុសម្នាក់ប្រកាស់ស្វែងរក លោកយាយម្នាក់ ដែលបានភ្លេច របស់មានតម្លៃជាច្រើននៅលើឡានរបស់គាត់
-

នៅក្នុងពេលថ្មីៗនេះមានបងប្រុសម្នាក់គាត់បានប្រកាស់ស្វែងរកលោកយាយម្នាក់ដែលគាត់បានជីះឡានឈ្នួលរបស់គាត់ហើយស្របពេលនេះដែរលោកយាយបានភ្លេចកាបូបនៅពេលដែលចុះពីលើឡានរបស់គាត់ ដោយនៅក្នុងនោះមានរបស់មានតម្លៃជាច្រើន ដូចជាខ្សែរក ចញ្ចៀន កងដៃ ។

យោងទៅតាមគណនីហ្វេសប៊ុកម្ចាស់ឡានដែលមានឈ្មោះថា " Willing's Khmer " បានបង្ហោះសារនៅលើបណ្តាញសង្គមថា​"  ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩លោកយាយម្នាក់ និងចៅប្រុសបានជិះឡានខ្ញុំពី #ម្តុំស្រែសៀម ទៅ #ពាមជីកង តែខ្ញុំជូនគាត់ត្រឹមកំពង់ចាមរួច គាត់ភ្លេចកាបូបមួយនៅក្នុងឡានដែលនៅក្នុងនោះមានចិញ្ចៀនមាសមួយវង់ខ្សែកផ្លាកទីនពីខ្សែ និងកងដៃក្មេងមួយវង់ខ្សែកផ្លាកទីនវៀតណាមមួយខ្សែបើលោកយាយបានឃើញសូមទំនាក់ទំនងខ្ញុំបាទ ០៨៧ ២១ ៩១ ២០សូមលោកយាយអញ្ជើញមកយករួមជាមួយចៅប្រុសវិញ"។