ឧត្តរមានជ័យៈ កាលពីវេលាម៉ោង១ៈ៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ មានករណីឃាតកម្មដ៏រន្ធត់មួយ ដោយបុរសជាប្ដីមានឈ្មោះ អង រ័ត្ន ភេទប្រុស អាយុ២៧ឆ្នាំ។ បានទាញកាំបិតផ្គាក់កាប់មកលើប្រពន្ធមាន ឈ្មោះ ម៉ាប់ ស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ មានកូនប្រុសម្នាក់ អាយុ៤ឆ្នាំ។ ចំនួន៤កាំបិតផ្គាក់ដួលស្លាប់ភ្លាមៗ ត្រូវបានប្រជាពលរដ្ឋស្ទាក់ព័ទ្ធចាប់ប្រគល់ឱ្យសមត្ថកិច្ច។

ស្នាកស្នាមលើសាកសព៖ ត្រូវចំត្រចៀកស្មាខាងស្តាំ កញ្ចឹងក និងដើមដោះទាំងសងខាង បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនកន្លងមក។
គ្រួសារជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះប្រពន្ធ និងជនសង្ស័យជាប្តីប្រពន្ធពុំមានជម្លោះប្រកែកគ្នាអ្វីនោះទេ។ ជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី ៕