លោក ឡេង ណាវ៉ាត្រា ដាក់៦ចំណុច ក្រោយពីរងការរិះគន់ និងសូមទោសដល់សាធារណៈជនបើសិនរឿងនេះប៉ះពាល់មន្ទីពេទ្យ គន្ធបុប្ផា....
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានការជជែកវែកញែក ពាក់ព័ន្ធនឹងរឿងលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានយកលុយរៀលទៅជូន ខាងមន្ទីរពេទ្យ គន្ធបុប្ផា 80លានរៀល ដើម្បីជួយសម្រួលដល់ខាងមន្ទីរពេទ្យ ក្នុងការជួយសង្គ្រោះដល់ក្មេងកម្ពុជា ដែលកំពុងតែជួបនូវទុក្ខលំបាកនោះ។


លោកឧកញ៉ា​បានរៀបរាប់យ៉ាងដូច្នេះថា "សូមគោរពជម្រាបសួរ ពុកម៉ែបងប្អូនទាំងអស់ដោយក្ដីអនុគ្រោះ គោរពដោយស្មោះត្រង់បំផុត ថ្ងៃនេះខ្ញុំបាទ ឡេងណាវ៉ាត្រា ជាអគ្គនាយក #បុរីឡេងណាវ៉ាត្រា ពិតជាអរគុណបំផុត ពីការចាប់អារម្មណ៍របស់ពុកម៉ែបងប្អូន នឹងខ្ញុំសុំទទួលយកការរិះគន់ មកពិចារណាកែរលំអ ហើយក៏????សូមទោសដល់សាធារណៈជនបើសិនរឿងនេះប៉ះពាល់មន្ទីពេទ្យ គន្ធបុប្ផា ។


ចំពោះសកម្មភាពបរិច្ចាកនេះ ខ្ញុំបាទមានការយល់ឃើញពីការ #ជួយបាន 6 ចំណុចទៅលើមន្ទីរពេទ្យគន្ធបុប្ផាទើបខ្ញុំធ្វើ គឺមិនមានបំណងអាក្រក់អ្វីទេ???

​​​​​​​​​

1 #ជួយបរិចាកថវិកាដល់មន្ទីពេទ្យ

2 #ជួយផ្សព្ធផ្សាយអោយល្បី

3 #ជួយជំរុញគៀគរ

4 #ជួយពន្យល់

5 #ជួយគាំទ្រ

6 #ជួយបង្កើតកាសាមគ្គី


មានន័យថា?#ជួយបរិច្ចាកថវិកា ច្រើនឬតិចអាស្រ័យលើធនធាន?#ជួយផ្សព្ធផ្សាយ ( គឺទាមទាកាចាប់អារម្មណ៍ខ្លាំងអោយល្បីពីការបរិចាកនិងគុណសម្បត្តិពីការសង្គ្រោះរបស់មន្ទីពេទ្យគន្ធបុប្ផា )??#ជួយជំរុញគៀគរ (បណ្ដុះទឹកចិត្តបងប្អូនដែលមិនធ្លាប់ជួយអោយជួយបរិចាក?? #ជួយពន្យល់ (មាន500៛ឬ5000៛ក៏បរិចាកបានដោយផ្ទាល់ ហើយថតរូបបានដូចគ្នា ព្រោះបងប្អូនខ្លះខ្លាចខ្មាសគេមិនហ៊ានយកលុយ(500៛ឬ5000៛)ទៅបរិច្ចាកនៅមន្ទីពេទ្យដោយផ្ទាល់ដោយគិតថាទាល់តែមានលុយច្រើន)

?? #ជួយបង្កើតកាគាំទ្រ(បង្ហាញគំនិត គន្ធបុប្ផានិយម គាំទ្រជាសាធារណៈ comment)(ចែករំលែកទៅអ្នកផ្សេងshare)

(ឬអោយបងប្អូនlike ចូលចិត្ត ក្នុងសកម្មភាពនេះ

?#ជួយបង្កើនកាសាមគ្គីគ្នា ព្រោះ លុយ500៛មួយសន្លឹកមនុស្សមួយនាក់ជួយ មិនច្រើនទេតែបើសាមគ្គីគ្នានិង មនុស្សច្រើន ជួយបានច្រើន ដូចរូបភាព នេះអញ្ចឹង ។


បងប្អូនដែលកំពុងអាននេះប្រាកដជាមានលុយត្រឹម5000៛ តើបងប្អូនទាំងអស់គ្នាហ៊ានយក5000៛ទៅ បរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផាទេ ហើយថតផុសក្នុងហ្វេសប៊ុក ជាសាធារណៈតើបងប្អូនអាចធ្វើបានទេ។

បើធ្វើបាននោះខ្ញុំគិតថាបងប្អូននឹងជួយបាន6ចំនុចខាងលើ ចុះបើលុយ80លានរៀលក្រដាសប្រាក់500៛ខ្ញុំបរិច្ចាកថតផុសបងប្អូនមិនសប្បាយចិត្ត តើមានអ្នកណាហ៊ានយកលុយ5000៛ទៅបរិច្ចាកហើយថតផុស។ គឺហាក់ដូចរារាំង បំបាក់ទឹកចិត្ត នៃការជួយ6ចំនុចខាងលើ

#តែទោះយ៉ាងណានេះគ្រាន់ជាកាយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះ

តែបើសិនខាងមន្ទីពេទ្យហាមឃាត់ឬមួយល្មើសនឹងច្បាប់ប៉ះពាល់សង្គមខ្ញុំនឹងបញ្ឈប់ ការបរិចាកបែបនេះ។

????ខ្ញុំបាទ ឡេងណាវ៉ាត់ត្រា ស្នើសុំការបកស្រាយ ជាសាធារណៈ របស់មន្ទីរពេទ្យ គន្ធបុប្ផា និង ពន្យល់ផលប៉ះពាល់នៃច្បាប់ ឬផលប្រយោជន៍ផ្សេងៗ ឲ្យខ្ញុំបាទបាន យល់ផង។

តើខ្ញុំអាចបន្ត បរិច្ចាកថវិកាតាមរូបភាពបែបនឹងបានទៀតឬអត់ ។ បើសិនមានការហាមឃាត់ របស់ស្ថាប័នទាំងពីរនេះ ខ្ញុំបាទនិងបញ្ឈប់ ដោយក្ដីគោរពបំផុត"។


ប្រភព៖ Leng Navatra ឡេង ណាវ៉ាត្រា