លោក ជាវ​ តាយ បានបញ្ជាក់ថា៖ បង្គោលក្នុងសមុទ្រខេត្តកំពត ជាដីស្របច្បាប់!!
-

ខេត្តកំពតៈ ក្រោយពីរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាកពុកម៉ែ បងប្អូន ក្នុងបណ្ដាញសង្គមរួចមក រឿងបោះបង្គោលក្នុងសមុទ្រស្ថិតនៅភូមិសាស្ត្រតំបន់ភ្នំដូង​ ក្នុងភូមិបឹងតាព្រាម សង្កាត់ត្រេីយកោះ​ ក្រុងកំពត​ ខេត្តកំពត។ កាលពីពេលថ្មីៗនេះ នៅព្រឹក ទី២៧​ ខែឧសភា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ បានធ្វេីសន្និសីទកាសែតដេីម្បីឆ្លេីយតបទៅនឹងព័ត៌មានមួយចំនួន ដែលបានចុះផ្សាយអំពីករណីបោះបង្គោលចូលទៅក្នុងសមុទ្រ​។ 

លោក ជាវ​ តាយ​ បានបញ្ជាក់ថា ដោយដំបូងឡេីយដីខាងលេីនេះ មានទំហំ៤៥.៦១៤ហិចតា​ នៅខាងកេីតភ្នំដូង​ ជាប្រភេទដីអ៊ូរចិញ្ចឹមបង្គារ​ និងក្តាម​ ហេីយត្រូវបានប្រជាពលរដ្ឋចំនួន១២គ្រួសារ​ ជាអ្នកកាន់កាប់អាស្រ័យផល។ នៅក្នុងឆ្នាំ២០០៨​ ប្រជាពលរដ្ឋទាំង១២គ្រួសារនោះ បានស្នេីសុំចេញប័ណ្ណកម្មសិទ្ធិ​ ពីសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។ នាខែឧសភា​ ឆ្នាំ២០០៨​ ទីស្តីការគណៈរដ្ឋមន្ត្រីក៏បានសម្រេចយល់ព្រម តាមសំណេីររបស់អភិបាលខេត្តកំពត​ ដេីម្បីចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់ លេីផ្ទៃដីស្នេីសុំខាងលេី​ ព្រមទាំងនឹងអនុញ្ញាតអោយប្រែក្លាយពីអ៊ូរចិញ្ចឹមបង្គារ​ ក្តាម ទៅជាតំបន់ទេសចរណ៍បែបធម្មជាតិ​ ឬទេសចរណ៍កែច្នៃ។

សូមជម្រាបថា​ ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍នេះ​ មានសារព័ត៌មានមួយចំនួន បានចុះផ្សាយអំពីករណីបោះបង្គោលរំលោភបំពានទៅក្នុងសមុទ្រ​ នៅភូមិសាស្ត្រតំបន់ភ្នំដូង​។ រដ្ឋបាលខេត្តបានចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យនៅទីទាំងជាក់ស្តែង​ និងស្រាវជ្រាវឯកសារពាក់ព័ន្ធ​ ឃេីញថា​ ករណីនេះ​ ពុំមានការរំលោភបំពានពីសំណាក់បុគ្គលណាម្នាក់ឡេីយ​ ព្រោះទីតាំងនេះមានការអនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់​ ព្រមទាំងមានការឯកភាពដ៏ខ្ពង់ខ្ពស់​ ពីសំណាក់សម្តេចតេជោ​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។