ស៊ូ ស៊ូ ក្មួយស្រី...ថ្វីត្បិតតែពិការ តែក្មួយស្រី សាត ស្រីតុ ធំឡើងចង់ក្លាយជាគ្រូបង្រៀន...
-

បងប្អូនប្រាកដជាធ្លាប់បានឃើញប្អូនស្រីហើយ ដែលកាលពីប៉ុន្មានថ្ងៃមុន អ្នកលេងបណ្តាញសង្គមបានធ្វើការចែករំលែកតៗគ្នា ដោយសារតែអាណិតប្អូនស្រីខ្លាំងពេក ។


គ្រាន់តែបានឃើញសភារបស់ប្អូនស្រី ភ្លាម ធ្វើឲ្យមហាជនស្ទើរតែទប់ទឹកភ្នែកមិនបាន ប្រឹងធ្វើដំណើរ ដើម្បីឲ្យឆាប់បានទៅសាលារៀនដូនក្មេងដទៃទៀត។


កាលពីថ្ងៃទី២៦ ខែឧសភា នេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលបានធ្វើការបង្ហោះវិដេអូរបស់ប្អូន ក៏បានទៅជួបនឹងក្មួយស្រី ដល់ផ្ទះហើយ ដោយម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា "បុរស មុខគុជ" បានរៀបរាប់ថា "ជូនបុណ្យផងបងប្អូន ចង់បង្កេីតស្នាមញញឹមអោយខ្លួនឯងនឹងទៅអ្នកដ៍ទៃវាមិនពិបាកទេ

ក្មួយស្រីសាត ស្រីតុគាត់បានប្រាប់ថាធំឡេីងគាត់ចង់ក្លាយជាគ្រូបង្រៀន​ត្បិតតែក្មួយពិការតែក្មួយមានការតាំងចិត្តខ្ពស់ណាស់ ព្រោះក្មួយខិតខំរៀនសូត្រនឹងស្រឡាញ់ការសិក្សារ

ជូនពរក្មួយសូមអោយសម្រេចដូចបំណង ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ពីភូមិឃ្ជាយខាងលិច ឃុំសុក្រំ ស្រុកដងទង់ ខេត្តកំពត"។


ប្រភព៖ បុរស មុខគុជ