ក្តៅចិត្តណាស់ ! មិនដឹងថាពួក អារលាយណាទេ វាមកបំផ្លាញរូបចម្លាក់របស់ខ្មែរយើងបែបនេះ
ព្រះវិហារ៖ រូបចម្លាក់នៅលើជញ្ចាំងជាច្រើនផ្ទាំងបានត្រូវជនខឹលខួចមួយចំនួនយកម៉ាសុី ទៅស្វាន និងដុំកម្ទេច បណ្តាលឲ្យរកការខួចខាតទ្រង់ទ្រាយជាច្រើនកន្លែងហើយមើលទៅពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលដូនតាខ្មែររបស់យើងលោកខំព្រឹងបង្កើតអ្វីដែលល្អៗដើម្បីបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ដោយមិនមានខ្វះខាតអ្វីឡើយ ហេតុអ្វីមិនជួយថែរក្សាហើយបែជានាំគ្នាទៅបំផ្លាញទៅវិញ។

បន្ទាប់ពីបានឃើញដូច្នេះហើយបានធ្វើឲ្យកូនខ្មែរជាច្រើនបានកើតមានការមិនពេញចិត្តនិងសោកស្តាយយ៉ាងខ្លាំង ហើយក៏បានសូមណូមពរឲ្យខាងមន្រ្តីដែលជាប់ពាក់ព័ន្ធទាំងអស់ ឲ្យប្រញាប់ធ្វើការស្រាវជ្រាវរកជនដែលបំផ្លាញទាំងនេះមកដាក់ទោសឲ្យបានជាដាច់ខាត។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។