ច្បាប់មិនទាន់អនុវត្តផង ! ពេលនេះចាប់ខ្លួន មន្ត្រីនគរបាលថ្នាក់ធំម្នាក់ ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅក្នុងទឹកដីខេត្តសៀមរាប
-

ខេត្តសៀមរាប៖ តុលាការបានការចេញដីកាឃុំខ្លួន លោកមន្ត្រីនគរបាលម្នាក់ នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៩ពី បទជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងខេត្តសៀមរាប ។

បើយោងទៅតាមដីការចេញពីសាលាដំបូងខេត្តសៀមរាបផ្ទាល់បានបញ្ចាក់ប្រាប់ឲ្យដឹងថា មន្ត្រីនគរបាលម្នាក់នេះមានឈ្មោះថា  ឈ្មោះ ប៊ុន លីវង្ស អាយុ៣០ឆ្នាំ ពាក់ព័ន្ធនិងបទល្មើស រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ តាមមាត្រា៤០ កថាខណ្ឌ១,៣ និងកថាខណ្ឌ៧ ចំណុច៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕