ជនជាតិជប៉ុនម្នាក់ បានស្លាប់នៅលេីយន្តហោះ នៅពាក់កណ្តាលអាកាសដោយសារតែ លាក់កូកាអ៊ីន 246 កញ្ចប់ក្នុងក្រពះនិងពោះវៀន
-

បុរសជនជាតិជប៉ុនម្នាក់បានស្លាប់នៅលេីយន្តហោះនៅពាក់កណ្តាលអាកាសដោយរកឃេីញមានលាក់កូកាអ៊ីន 246 កញ្ចប់ក្នុងក្រពះនិងពោះវៀនដោយជិះយន្តហោះជើងហោះហើរពី Bogota ទៅកាន់ទីក្រុងតូក្យូ។ អាជ្ញាធរបាននិយាយនៅថ្ងៃចន្ទទី 27 ខែឧសភានៅភាគខាងជើងម៉ិកស៊ិចកូថាយន្តហោះបានចុះចតជាបន្ទាន់ក្រោយកេីតហេតុ។

បុរសម្នាក់អាយុ 42 ឆ្នាំដែលត្រូវបានគេស្គាល់ថា Udo "N" បានធ្វើដំណើរពីរដ្ឋធានីកូឡុំប៊ីទៅកាន់ទីក្រុងម៉ិកស៊ិកនិងបានចាប់ជើងហោះហើរទៅកាន់ប្រទេសជប៉ុន។ នេះបើយោងតាមការិយាល័យព្រះរាជអាជ្ញាសម្រាប់រដ្ឋ Sonora ។

សេចក្តីថ្លែងការណ៍មួយបានបង្ហាញថាបុគ្គលិកអូតេស៏ហោះហើរបានកត់សម្គាល់ឃើញមនុស្សម្នាក់ដែលប្រកាច់ហើយបានសុំការអនុញ្ញាតឱ្យចុះចតជាបន្ទាន់នៅតំបន់ Hermosillo, Sonora ។

នៅពេលដែលយន្ដហោះចុះចតនៅម៉ោង 2 និង 25 នាទីថ្ងៃសុក្រគ្រូពេទ្យបានឡើងលើហើយបានប្រកាសថាលោក Udo 'N' បានស្លាប់។

យោងតាមអគ្គមេធាវីសូរ៉ូរ៉ានៅក្នុងការបង្ហោះមួយបានអោយដឹងថាបុរសម្នាក់បានលេបកូកាអ៊ីន 246 កញ្ច​ប់​ អាចជាការលាក់ទុក​ តែប្រហែលជាថ្នាំញៀនធ្វេីទុក្ខលេីសកំរិតក៏ប្រកាច់ស្លាប់តែម្តង​។

ក្រុមអាកាសយានិកបាននិយាយថាយន្ដហោះ Aeromexico ពីទីក្រុងម៉ិកស៊ិកទៅកាន់ទីក្រុងតូក្យូដែលកំពុងដឹកអ្នកដំណើរផ្សេងទៀតចំនួន 198 នាក់បានបន្តការហោះហើររបស់ខ្លួនបន្ទាប់ពីសាកសពត្រូវបានដកចេញហើយពិធីសារអន្តរជាតិត្រូវបានធ្វើឡើង។

ការដឹកជញ្ជូនសារធាតុញៀននៅខាងក្នុងមនុស្សគឺជាមធ្យោបាយរត់ពន្ធដ៏ពេញនិយមជាមួយក្រុមជួញដូរគ្រឿងញៀន។