សុំខ្លាចហេីយអំណាចដុល្លា! កញ្ញា យិន ម៉ាណា ត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីកញ្ញា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ តែអនុវត្តន៍ត្រឹម២ខែប៉ុណ្ណោះ
-

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បុកនិស្សិតស្រីម្នាក់ មានឈ្មោះ ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធ័ម ក្រោមស្នាដៃយុវតីម្នាក់ មានឈ្មោះ យិន ម៉ាណា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ។ កញ្ញា យិន ម៉ាណា ត្រូវបានដោះលែងនៅរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ បើយោងតាមមន្ត្រីជាន់ខ្ពស់ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ ប្រាប់ឲ្យដឹងនៅមុននេះបន្តិច។ 

កញ្ញា យិន ម៉ាណា ដែលជាជនបង្កបើករថយន្ត Range Rover ផ្លាកលេខភ្នំពេញ 2AF-7777 យ៉ាងលឿន ទៅបុកនិស្សិតឆ្នើម ឌុំ រីដា នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខណៈជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យទាំងម៉ូតូ និងមនុស្សប៉ើងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ 

ត្រូវបានតុលាការសម្រេចចេញដីកាដោះលែង ឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីកញ្ញាត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ តែអនុវត្តន៍ត្រឹម២ខែប៉ុណ្ណោះ។ សាលក្រមត្រូវបានប្រកាសដោយលោក អ៊ុក សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងមានអ្នកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ ៕