ភ្នំពេញ៖ នៅមុននេះបន្តិចនៅលើគណនីហ្វេសប៊ុករបស់លោក ហេង ឡុង ប្រធានសមាគមសិល្បៈខ្មែរ បានបង្ហោះសារ នៅលើបណ្តាញសង្គម ដោយតារាកំប្លែងជើងចាស់ នាយគ្រៀវ មិនអាចដើររួចដូចមុនបាន។

លោកហេង ឡុង បានបង្ហោះសារនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ បានលើកឡើងថា "នាយគ្រៀវតារាកំប្លែងជើងចាស់ ឥឡូវនេះគាត់មិនអាចដើររួចទេ ជូនពរអោយគាត់ឆាប់ជាសះស្បើយ។ គាត់បានប្រាក់ឧបត្ថម្ភប្រចាំខែពី “មូលនិធិសិល្បៈចាស់ជរា” នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩??។

សមាគមក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់"មូលនិធិសិល្បករចាស់ជរា" ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន , អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុង, អ្នកឧកញ៉ា ហុង ពាវ អគ្គនាយកក្រុមហ៊ុនបុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា ក្នុង1ឆ្នាំ 5ម៉ឺនដុល្លា ក្នុងមួយក្រុមហ៊ុន ក្នុងរយ:ពេល៥ឆ្នាំ។

សមាគមសិល្បករខ្មែរ បួងសួងអស់វត្ថុសាកសិទ្ធតាមជួយថែរក្សា សម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕

ប្រភព៖ Heng Loong