ជួយពួកគាត់ផង ! លោកតា ម្នាក់ពិការភ្នែកទាំងសងខាង រស់នៅយ៉ាងវេទនា ព្រោះត្រូវចិញ្ចឹមកូនស្រី ពិការភ្នែកទាំងសងខាងដូចគ្នា នៅក្រោមផ្ទះ​ ធ្លុះដំបូល​ ត្រូវភ្លៀង​ ត្រូវថ្ងៃ​ រស់មួយថ្ងៃ​ កំដរមួយថ្ងៃប៉ុន្នោះ
ស៊ីហៀង
-

លោកតាម្នាក់គាត់ពិការភ្នែកទាំងសងខាងរស់នៅសែនលំបាកហើយត្រូវចិញ្ចឹមមើលថែកូនស្រីរបស់គាត់ម្នាក់ទៀត ដែលពិការភ្នែកទាំងសងខាងដូចគាន់ដែរ ពេលខ្លះពុករកមិនបាន ទើបធ្វើឲ្យដាច់បាយដាច់ទឹក និងជ្រកក្រោមខ្ទមមួយដែលមានដំបូលលេចធ្លុះហើយពេលមានភ្លៀងម្ដងៗសើមពួកគាត់ទាំងពីអស់ហើយគេងមិនបានទេ ។

យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Lee Ayourita បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "​ ជំរាបជូនដល់​ បងប្អូខ្មែរនៅក្នុងស្រុក​ ក្រៅស្រុក​ ដែលបងប្អូន​ចង់ចូលរួមបុណ្យកុសល់​ជួយ​ អុំប្រុស​ ពិការភ្នែក​ទាំងពី​ នឹងកូនស្រី​ ពីការភ្នែកទាំងពី​ នឹងសតិ្ត​ មិនសូវល្អ​ផងនោះ​ ពួកគាត់ទាំងពីរស់ទាំងលំបាក​ ក្រខ្សត់​ ដេកក្រោមផ្ទះ​ ធ្លុះដំបូល​ ត្រូវភ្លៀង​ ត្រូវថ្ងៃ​ រស់មួយថ្ងៃ​ កំដរមួយថ្ងៃប៉ុន្នោះ​ គាត់នៅភូមិគោកងួន​ ឃុំត្រពាំងឬស្សី​ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ​បង​ បងប្អូនអាចចូលរួមតាមរយះនាងខ្ញុំបានណា​ គាតសុំត្រឹមមានកន្លែងជ្រកកោនសមរម្ម​ តែប៉ុន្នោះ​ អរគុណបងប្អូនទុកជាមុន"។