ប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ នាំគ្នាដេញចាប់បុរស​ជនជាតិ​ចិន​ម្នាក់ ក្រោយឆក់កាបូបបានសម្រេច តែរត់មិនរួច
-

ក្រុងព្រះសីហនុ​ ៖ នៅវេលា​ម៉ោង​៨​យប់​ ថ្ងៃ​២៨​ ខែឧសភា​ ឆ្នំា២០១៩​ នេះ បុរស​ជនជាតិ​ចិន​ម្នាក់​ ត្រូវបាន​មហាជន​ដេញចាប់​ប្រគល់អោយ​ប៉ូលីស​ ក្រោយ​ជ​នស​ង្ស័យរូបនេះ ឆក់​កាបូប​គេ នៅ​ជិត​វេទិកា​វិមានឯករាជ្យ​ ក្រុងព្រះសីហនុ​។ មហាជន​បាន​ឲ្យ​ដឹងថា​ជនជាតិ​ចិន​រូបនេះ ទំនងជា​ចាញ់ល្បែង​អស់​លុយ​ពី​ខ្លួន ទើប​ចេញ​ឆក់​កាបូប​។ បើតាម​សាក្សី​ថា​ ម្ចាស់​កាបូប​ជា​ជនជាតិខ្មែរ  ត្រូវបាន​ជន​ស​ង្ស​យ័​ជនជាតិ​ចិន​រូបនេះ ឆក់យក​កាបូប​ ពេល​ម្ចាស់​កាបូប​បើកទ្វារ​រថយន្ត​។​ ​ជន​ស​ង្ស​យ័​រូបនេះ សមត្ថកិច្ច​បាន​នាំខ្លួន​ទៅកាន់​ស្នងការដ្ឋាន​ប៉ូលីស​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​ ៕