ប្រិយមិត្តប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីវត្តមានរបស់អ្នកនាង ស្រីអូន ដែលអ្នកនាង តែងតែចូលរួមយ៉ាងសកម្ម ដើម្បីជួយដល់ជូនទុរគត និងចាស់ជរា ក្មេងកំព្រា ជាដើម។

យ៉ាងណាមិញ ក្រោយពីបានឃើញពីការបង្ហោះសាររបស់ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "អាណិតណាស់ក្នុងនាមជាស្រ្តីដូចគ្នា??? អាចបានទេ រួមគ្នាម្នាក់បន្តិចៗ ដើម្បីជួយជីវិតគាត់ជាលើកចុងក្រោយ? ? ព្រោះវាជាជំងឺដល់ដំណាក់កាលចុងក្រោយហើយដែលគាត់ត្រូវឃ្លាតពីកូនគាត់ដែលទើបនឹងកើត។ អ្វីដែលសំខាន់អាណិតក្មេងតូចដែលទើបនឹងកើត ហើយជាកូនដំបូងទៀត។
នៅល្ងាចថ្ងៃអាទិត្យ នាងខ្ញុំនឹងទៅជួបគាត់ដើម្បីជូនថវិកាដល់គាត់ បេីបងប្អូនចង់ជួយគាត់អាចទំនាក់ទំនងនាងខ្ញុំបាន???
☎️012545684
ABA : 000635152
Name : Nguon Raksmey
western or moneygram : Sokchea Eang"។

ភ្លាមនោះ អ្នកនាង ស្រីអូន បានបង្ហោះសារថា "សូមបងប្អូនជួយចែកចាយបន្ដដេីម្បីអោយសប្បុរសជនបានឃេីញផង????ប្ដីគ្រោះថ្នាក់ចរាចរណ៍ ប្រពន្ធកូនខ្ចីកេីតមុនខែហេីយកំពុងមានជំងឺមហារីកដំណាក់កាលចុងក្រោយ កូនកេីតមកមិនគ្រប់គីឡូស្វិតជេីងម្ខាងទៀត ទុក្ខជាន់ទុក្ខហេីយ?
ថ្ងៃនេះត្រូវចេញពីពេទ្យព្រោះគ្មានលុយព្យាបាល កូនក៏គ្មានទឹកដោះបៅ ហឹមកម្មណាស់កូនអេីយកូន?
សំរាប់បងប្អូនដែរចង់ជួយជាទឹកដោះគោនិងថវិការដល់គាត់សូមខលទៅម្ដាយគាត់ 096 2047924 ដោយអនុគ្រោះផង????"។

ប្រភព៖ Ah Ry Nuon