កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា BarBie LyLy បានបង្ហោះរូបភាពដ៏រំភើបជាច្រើនសន្លឹក ជាមួយមិត្តភក្តិ ក្នុងការដើរលេងកំសាន្ត ជុំគ្នា ធ្វើឲ្យមហាជនលាន់មាត់សរសើរគ្រប់គ្នាថា ស្រស់ស្អាត និងជាមិត្តល្អ ទោះបីអ្នកទាំងអស់គ្នាមានប្តីប្រពន្ធរៀងៗខ្លួនក៏ពិតមែន។

បើយោងតាមគណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា "វាមិនមែនជារឿងងាយទេ ដែលប្ដីប្ដីពួកយើងជាមិត្តជាបងប្អូន ដែលរាប់អានគ្នាមិនក្រោម ២០ឆ្នាំ ពួកគាត់នៅតែរក្សាមិត្តភាពបានយូរអង្វែង ❤️?❤️។

រហូតដល់មានពួកយើង ( ស្រីស្រី ) ក៏ស្គាល់គ្នាតាមពួកគាត់អ្នកខ្លះក៏ស្គាល់យូរអ្នកខ្លះក៏ទើបតែនឹងស្គាល់តែពួកយើងមានភាពស្មោះត្រង់ គោរពស្រលាញ់នឹងអោយតំលៃគ្នាទៅវិញទៅមករហូតក្លាយជាគ្រួសារតែមួយបែបនេះ ❤️?❤️???។

មិត្តភាពយូរអង្វែង ?❤️?❤️?? ហើយបើថាដើរលេងវិញចរិកយាយពីដូចគ្នា អាចនិយាយបានថា និស្ស័យពីអតីតជាតិ ??❤️ ស្រលាញ់អ្នកទាំងអស់គ្នា ??❤️❤️❤️❤️"។



















ប្រភព៖ BarBie LyLy