កាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩នារី ជនជាតិបរទេសម្នាក់ត្រូវបានចោរឆក់ការបូបនិងបានវាយធ្វើបាបទៅលើរាងកាយនាង រហូតធ្វើកឲ្យនាងត្រូវរបួសខ្លាំង និងបាត់បង់របស់មានតម្លៃរបស់គាត់ជាច្រើន ខណៈពេលដែលនាងកំពុងតែជិញកង់បីដើម្បីទស្សនាទេសភាពប្រាងប្រាសាទរបស់ខ្មែរយើងនៅសៀមរាប ។
.jpg?1559136568)
យោងទៅតាមគណនីយ្យមួយឈ្មោះថាខេមរៈ ប៊ុនណា ៖ ខ្ញុំសូមខន្តីអភ័យទោសគ្រប់បែបយ៉ាង បើមានការខុសឆ្គងត្រង់ចំណុចណាមួយសូមជួយកែតម្រូវខ្ញុំផង!
.jpg?1559136573)
លោកគ្រូ A10 បានជួបសម្ភាសន៍នារីជនជាតិបរទេសម្នាក់ដែលត្រូវបានចោរមានគ្នាចំនួនបីនាក់ជិះម៉ូតូមួយគ្រឿង បានឆក់និងវាយនារីរងគ្រោះដែលជាជនជាតិបរទេសនោះយកកាបូបទៅបាត់ដោយសុវត្ថិភាពហើយបង្កឱ្យមានរបួសស្នាមជាច្រើនកន្លែង។ ហេតុការនេះបានកើតឡើងនៅ ព្រឹក ថ្ងៃអង្គារ ទី ២៨ ខែឧសភា ឆ្នាំ ២០១៩។ ដោយនារីរងគ្រោះបានណាត់ តុកតុក មកយកនៅ សណ្ឋាគារ ទៅ ប្រាសាទអង្គរវត្ត ពីព្រលឹមដើម្បីទៅមើលទេសភាព ដោយតុកតុក នោះនាំគាត់ជិះទៅតាមផ្លូវតូចៗ បន្ទប់មកនារីរងគ្រោះក៏បានសួរថារាល់ដងជិះតាមផ្លូវធំ សួរមិនទាន់ចប់ផងក៏មានជនបីនាក់បានមកឆក់កាបូប និងវាយនារីនោះបែកមុខមាត់និងមានស្នាមរបួសដៃជើងទៀតផង។ ឥឡូវនេះគាត់ បានទៅប្តឹងប៉ូលីសនៅតំបន់នោះហើយប៉ុន្តែគេនិយាយថាធ្វើការមិនកើតទេ។
.png?1559136583)
នារីរងគ្រោះបាននិយាយប្រាប់ លោកគ្រូ A10 ថា ប្រទេសកម្ពុជាយើងល្អ ស្រស់ស្អាត ដូចឋានសួគ៌អ៊ីចឹង ក៏ប៉ុន្តែបែរជាមានចោរឆក់បែបនេះ។ នៅក្នុងកាបូបនោះមានលុយ លិខិតឆ្លងដែន និងឯកសារផ្សេងៗទៀត។ក្រោយមកមានដំណឹងថា សមត្ថកិច្ចបានចាប់បានចោរដែលបានធ្វើសកម្មភាពឆក់ជនជាតិបរទេសម្នាក់ភេទស្រី ដែលធ្វើអោយនាងភ័យជាខ្លាំង ហើយជាំមុខម្ខាង រហូតមានការធ្វើបទសំភាសន៏ទាំងការសោកស្តាយខ្លាំង ដោយក្នុងកាបូបរបស់នាង មានរបស់របរសំខាន់ជាច្រើនផងនោះ ។ការឆក់នេះ បានធ្វើអោយមានការល្បីខ្លាំង លើបណ្តាញសង្គមហ្វេសប៊ុក រហូមកពេលនេះ តាមរយះអាខោនហ្វេសប៊ុកមួយឈ្មោះ ថា ក្រង មុន្នីបានបង្ហោះអៅយដឹងថា ចោរនោះត្រូវចាប់បានហើយ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ
.png?1559136595)
.jpg?1559136595)
.png?1559136596)
.png?1559136597)