លោកជំទាវ ញ៉ែម មរកត បាននាំខ្លួនកូនប្រុស ដែលបានបាញ់លើនារីម្នាក់នៅក្នុងក្លឹប លុចសារី នោះ មកទទួលទោសតាមផ្លូវច្បាប់ហើយ...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាប្រមាណ១៦ និង០០នាទី លោកជំទាវញ៉ែម មរកត ដែលជាម្តាយ ជនសង្ស័យ បាននាំយកកូនមកដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ ពាក់ព័ន្ធករណី ផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក ក្លឹប "លុចសារី "បណ្តាលឲ្យនារីម្នាក់របួសភ្លៅ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ។


ជនសង្ស័យឈ្មោះ វីន សុក្របញ្ញា អាយុ27ឆ្នាំកំពុងត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។


គួរបញ្ជាក់ផងដែរថា នារីម្នាក់ត្រូវបានក្រុមខ្មាន់កាំភ្លើង២នាក់ បាញ់ចំភ្លៅបណ្តាលឲ្យរងរបួសធ្ងន់ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងក្លឹប «លុច្សសារី» ផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។នារីរងគ្រោះឈ្មោះ នឹម លីណា អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៥៣ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវរងរបួសចំភ្លៅខាងស្តាំចំនួន០១គ្រាប់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ដោយឡែកខ្មាន់កាំភ្លើងទាំង២នាក់នោះ បានប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាក ចំនួន០២ដើម (ម្នាក់ដើម) ធ្លាប់ទំនាក់ទំនងដើរលេងស្គាល់គ្នាជាមួយជនរងគ្រោះ៕