ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីវត្តមានរបស់លោកឧកញ៉ា វ័យក្មេង ឡេង ណាវ៉ាត្រា លោកជាម្ចាស់បុរី និងអចនលទ្រព្យ ឡេង ណាវ៉ាត្រា ដែលមានឈ្មោះបោះសំលេងដ៏ល្បីល្បាញម្នាក់ ។

យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ លោកក៏បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា "??ប្រសិនបើបងប្អូនខ្មែរគ្រប់គ្នាជួយក្នុងម្នាក់ ត្រឹមតែ 500រៀលក្នុងមួយថ្ងៃ មន្ទីរពេទ្យនឹង ផ្គត់ផ្គង់ការចំណាយគ្រប់គ្រាន់ ទោះគ្មានជំនួយពីបរទេស។ ហើយបងប្អូនមានលុយត្រឹម 500៛ ក៏អាចចូលរួមជួយមូលនិធិគន្ធបុប្ផាបានដូចគ្នា។

មន្ទីរពេទ្យត្រូវការ អ្នកសិល្បៈ ឬបុគ្គល ដែលគេស្គាល់ច្រើន ចូលរួមជួយ ដើម្បី បង្ហាញ ជាគំរូ និង កញ្ចក់ឆ្លុះបញ្ចាំងអោយឃើញ កាជួយជំ្រជ្រែង ហើយក៏ដូចជាកាផ្សព្ធផ្សាយជំរុញទៅដល់ បងប្អូន ដែលមិនទាន់បានជួយ"។

បន្ទាប់ពីលោកបានបង្ហោះសារភ្លាម ក៏មានបងប្អូនជាច្រើន បានធ្វើការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក។







ប្រភព៖ Leng Navatra ឡេង ណាវ៉ាត្រា