សម្តេច ហ៊ុន ស៊ែន បានស្នើឲ្យជប៉ុនជួយប្រាប់ទៅ អាមេរិកផង ថាកម្ពុជាចង់ធ្វើជាមិត្តល្អរបស់អាមេរិកជានិច្ច
ស៊ីហៀង
-

សម្តេចតេជោ ហ៊ុនស៊ែន ដែលជានាយករដ្ឋមន្រ្តីរបស់ប្រទេសកម្ពុជា ហើយបានមានទំនាក់ទំនងល្អជាមួយមិត្តជប៉ុនខ្លាំងណាស់ ហើយនៅក្នុងពេលថ្មីៗនេះដែរ សម្ដេច​តេជោ ហ៊ុន សែន ​បាន​ស្នើ​ឱ្យ​ភាគី​ជប៉ុន ​ប្រាប់​ទៅ​អាមេរិក​ថា ​កម្ពុជា​នៅ​តែ​ចង់​ធ្វើ​ជា​មិត្ត​ល្អ​របស់​អាមេរិក​ជា​និច្ច ​ប៉ុន្តែ​ក៏​សូម​អាមេរិក​រក្សានូវ​ឯករាជ្យ​ភាព អធិបតេយ្យ​ភាព​របស់​ខ្លួន​ផង​ដែរ។

យ៉ាងណាមិញនៅកាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន និងលោក តាកាហាស៊ី ហ្វីមីអាគី ប្រធាន​សមាគម​កម្ពុជា-ជប៉ុន (JCA) បានបើកការជួបពិភាគក្សាគ្នាមួយ ។ នៅក្នុងការប្រជួបពិភាគក្សានោះដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់លោក តាកាហាសុី ឲ្យជួយពាំនាំពាក្យសម្តីរបស់សម្តេចទៅប្រាប់ដល់អាមេរិកផង ថាកម្ពុជាមានបំណងចង់ធ្វើជាមិត្តល្អរបស់អាមេរិកជានិច្ច កម្ពុជា​មិន​ចង់​ធ្វើ​ជា​សត្រូវ​របស់​ប្រទេស​ណា​ឡើយ។ ការ​វាយ​តម្លៃ​ថា​កម្ពុជា​ចង់​បោះបង់​អាមេរិក​ចោល ​ទៅ​ងាក​រក​ប្រទេស​ចិន ​គឺ​ជា​ការ​វាយ​តម្លៃ​ខុស​ទាំង​ស្រង់។

នៅក្នងការជួបពិភាក្សាមួយនេះសម្តេចតេជោបានសង្កត់​ធ្ងន់​ថា​៖ កម្ពុជា​មិន​ចង់​ធ្វើជា​ស​ត្រូវ​ជាមួយ​ប្រទេស​ណា​មួយ​ឡើយ ​តែង​តែ​ចង់​ធ្វើ​មិត្ត​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់​រួម​ទាំង​ប្រទេស​អាមេរិក​ផង​ដែរ​ ប៉ុន្តែ​យើង​ត្រូវ​តែ​រក្សា​នូវ​ឯករាជ​ភាព ​អធិបតេយ្យ​ភាព​យើង៕