សូមជួយស៊ែរបន្តផង...សេចក្តីប្រកាសស្វែងរកដំណឹងឪពុកនិងកូននេះ ពួកគាត់បាត់ខ្លួន១៤ថ្ងៃមកហើយ ម្តាយក្មេងគាត់បារម្ភខ្លាំងណាស់...
-

ចិត្តជាម្តាយ មានក្តីស្រលាញ់តាំងពីកូនមកចាប់កំណើត និងដិតអារម្មណ៍ជាប់នឹងកូន តាំងពីនៅផ្ទៃមកម្ល៉េះ ។ ម្តាយដែលដឹងថាកូនមកចាប់កំណើតនៅក្នុងផ្ទៃរបស់ខ្លួន​ គឺមានអារម្មណ៍រំភើប ស្ទើរតែរកអ្វីមកប្រៀបផ្ទឹមគ្មាន តែនៅសុខៗស្រាប់តែអ្នកមកយកកូនចេញពីដើមទ្រូងទៅនោះ ធ្វើឲ្យម្តាយម្នាក់នេះសឹងតែស្លាប់ទៅហើយ ។


ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សុម៉ាវត្តី បានបង្ហោះសារទាំងទឹកភ្នែកដោយក្តីនឹករលឹកដល់កូនជាទីស្រលាញ់ ដែលត្រូវគេយកទៅបាត់ បើទល់មកដល់ពេលនេះ គឺចំនួន១៤ថ្ងៃហើយ ម្តាយម្នាក់នេះពិតជាបារម្ភខ្លាំង មិនដឹងថាកូន បានអ្វីបៅហើយឬនៅ ? តើពេលនេះកូនបានរស់នៅយ៉ាងណា? តើកូនគេងលក់ស្រួលទេ? តើកូនមានរស់នៅបានសុខទេ? ម្តាយម្នាក់នេះ នឹកកូនខ្លាំងណាស់ ។


ម្ចាស់គណនីហ្វេសប៊ុកបានសរសេរថា "រយះពេល7ថ្ងៃ6យប់ហេីយដែលម៉ាក់គ្មានដំណឹងពីកូនសោះ..ម៉ាក់ពិតជាចង់ដឹងណាស់ថាកូននៅទីណា..ញុំាបាយមិច.គេងមិច..មឹមបានដិតដល់អត់.តេីគេថែកូនមិច.បានគេងគ្រប់គ្រាន់អត់..តេីកូនសួររកម៉ាក់មិចបេីកូនមិនទាន់ចេះយាយផង...ម៉ាក់រាល់ថ្ងៃប្រៀបបីដូចជាមនុស្សឆ្កួតហេីយ..តេីអ្នកធ្វេីចឹងធ្វេីអីអ្នកប្រៀបបីដូចជាធ្វេីបាបកូនចឹង..តេីកូននឹកម៉ាក់ប៉ុន្នាទៅបេីគ្នាចេះយាយគ្នានឹងយាយហេីយ...សូមអ្នកលេងក្នុងបណ្តាញFacebookបេីអ្នកទាំងអស់គ្នាបានឃេីញក្មេងក្នុងរូបនេះសូមប្រាប់ញុំជាម្តាយផង..រឺលេខទូរសព្ទ័093752525..នឹងសូមជួយ Share ផង..អាណិតក្មេងគ្នាត្រូវការភាពកក់ក្តៅពីម្តាយ..គ្នានៅតូចណាស់..ហេតុអីអ្នកដាច់ចិត្តម្ល៉េះ..."។


អ្នកម្តាយកំសត់ម្នាក់នេះ​បានបន្តទៀតថា "បេីសិនជាគេអោយប្តូរថា....បេីថ្ងៃនេះបានជួបកូន..ហេីយថ្ងៃស្អែកជាថ្ងៃដែលអ្នកត្រូវស្លាប់...ញុំសុខចិត្តប្តូរ..ញុំជាម្តាយញុំសុខចិត្តប្តូរដេីម្បីអោយតែជួបកូន......អាណិតញុំជាម្តាយផង...វារស់នៅពិបាកប៉ុន្នា...អ្នកដែលធ្លាប់មានកូនបានយល់ពីអារម្មណ៍ដែលបែកកូនពីទ្រូង..ដែលធ្លាប់ថេីប ធ្លាប់បី ធ្លាប់វៃលេង ធ្លាប់ប្រឡែង ធ្លាប់គេងអោប...តេីអ្នកយល់អត់ហេតុអីក៏អ្នកធ្វេីដល់ថ្នាក់នេះ....ញុំចង់ប្រាប់ថាញុំវេទនាណាស់រស់នៅពិបាកជាងស្លាប់ទៀត..ចង់ឆ្កួតចង់ឡប់ម្តងហេីយ...មេត្តាផងទៅ..."។


ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារបន្ថែមទៀតថា "#សេចក្តីប្រកាសស្វែងរកដំណឹងឳពុកនិងកូន! កាលពីថ្ងៃទី១៧,០៥,២០១៩ អតីតស្វាមីរបស់នាងខ្ញុំបានមកលែងកូន,សូមបញ្ជាក់(ពួកយេីងទាំងពីរបានលែងលះគ្នា ដាច់ស្រេចនៅឃុំសង្កាត់) ដោយពួកយេីងពុំមានអេតាសុីវិល ហេីយកូនស្រីអាយុ១ខួប៩ខែកាត់មកអោយនាងខ្ញុំទទួល បន្ទុកនិងមេីលខុសត្រូវ,ព្រោះឳពុកគ្មានលទ្ធភាពនិងអត់រក សុីធ្វេីការទេមួយថ្ងៃៗគិតតែផឹក,ហេីយនៅថ្ងៃដដែលៗបានសរ សេរខាងលេីអតីតស្វាមីបានមកលែងកូនដូចធម្មតា,ហេីយក៍ពរកូនទៅទិញនំនៅតូបចាបហ៑ួយខាងមុខ,នាងខ្ញុំក៍បានដេីរ តាមពីក្រោយ តែគេបានពរកូនរត់យ៉ាងលឿនឡេីងPaas app ដែលបានចាំខាងមុខស្រេចស្ទុះទៅយ៉ាងលឿន,នាងខ្ញុំ ដេញតាមមិនទាន់ រត់បកក្រោយមកយកម៉ូតូ ដេញតាមតែតាមមិនទាន់ មិនដឹងទៅតាមច្រកណា?នាងខ្ញុំក៍បានស្វែងរក គ្រប់ច្រកល្ហកទាំងផ្ទះដែលគេជួលផ្ទះម៉ាក់ក្មេកនិងប៉ាក្មេកសាច់ញាតិនៅបាត់ដំបង តែគ្រប់គ្នាឆ្លេីយថាមិនដឹងមិនឃេីញ, មកដល់ពេលនេះរយៈពេលជាង១៤ថ្ងៃហេីយ នាងខ្ញុំពិតជាបារម្ភខ្លាំងណាស់កូននៅតូចណាស់ ខ្លាចកូនមានបញ្ហា,នាងខ្ញុំក៍បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សង្កាត់ស្វាយដង្គុំខេត្តសៀមរាបដែរ តែគេមិនទទួលពាក្យបណ្តឹងទេ,គេថាឳពុកនិងកូនធ្វេី មិនកេីតទេ,អោយឡេីងរកមេធាវី,នាងខ្ញុំពិតជាមិនយល់ទេ,ឳពុកនិងកូនមែន តែពួកយេីងបានព្រមព្រៀងគ្នាលែងលះដាច់ស្រេចហេីយៗគេក៍បានផ្តិតមេដៃប្រគល់កូនអោយមកនាងខ្ញុំមេីលថែហេីយ គេមានសិទ្ធមកលែង,តែនេះមកលួចយកទៅបាត់,តែគួរផ្តល់ដំណឹងដេីម្បីអោយអស់បារម្ភ,នេះយកទៅលាក់យូរថ្ងៃហេីយ,ចុះបេីក្មេងមានបញ្ហាអី,តេីអស់លោកគិតយ៉ាងម៉េច?។


រាស្ត្រមានបញ្ហាមានតែពឹងច្បាប់,ចុះបេីអស់លោកសមត្ថកិច្ចមានប្រសាសន៍ចឹងអោយរាស្ត្រពឹងអីទៀត?ដូចច្នេះមានតែអំពាវនាវដល់ ក្រសួងពាក់ព័ន្ធនានាមេត្តាជួយរកយុត្តិធម៌អោយនាងខ្ញុំផង?សូមពុកម៉ែបងប្អូននិងអ្នកលែងក្នុងបណ្តាញសង្គមFacbookទាំងអស់ បេីបានជួបឬឃេីញភិន ភាគឳពុកនិងកូនដូចរូបខាងលេីនៅកន្លែងណា មេត្តាជួយផ្តល់ ដំណឹងអោយនាងខ្ញុំដោយអនុគ្រោះផង?ដោយទាក់ទងតាមលេខទូរស័ព្ទ 093 75 25 25 ,017 65 82 67,

នាងខ្ញុំនិងមានជូនជាសាគុណ,សូមជួយLikeនិង Shareបន្តផង?សូមអរគុណ!"។


ប្រភព៖ សុម៉ាវត្តី