ជាប់គុកអត់មើលទៅ ? ប៉ូលិសចោរដែលបានចូល លួច ipad របស់ប្រជាជននោះពេលនេះ បានចូលខ្លួនមកដោះស្រាយស្ងាត់ៗ ipad យកឲ្យម្ចាស់ដើមវិញហើយ (មានវីដេអូ)
ស៊ីហៀង
-

(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែ មានលោកប៉ូលិសម្នាក់ដែលជាមន្ត្រីថ្នាក់ធំពាក់ស័ក្ដិ៣លើស្មាបានចូលទៅលួច iPad មួយគ្រឿង ក្នុងហាងមួយកន្លែងនៅខណ្ឌទួលគោក។


យោងទៅតាមការអះអាងរបស់លោក អធិការនគរបាលខណ្ឌទួលគោក លោក សុខ ហេង បានប្រាប់បណ្ដាញព័ត៌មានថា បុរសម្នាក់ដែលពាក់ឯកសណ្ឋានជានគរបាល និងពាក់ស័ក្ដិ៣លើស្មា ចូលទៅលួច iPad មួយគ្រឿង ក្នុងហាងមួយកន្លែងនៅខណ្ឌទួលគោក បានចូលមកសារភាពនៅចំពោះមុខសមត្ថកិច្ចហើយ។

លោក សុខ ហេង បានបញ្ជាក់ថា ក្រោយមានព័ត៌មាននេះភ្លាម កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលសន្ដិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ បានចុះស្រាវជ្រាវ ហើយមន្ដ្រីនគរបាលរូបនេះ ក៏បានយល់ព្រមចូលមកសារភាពពីទោសកំហុស និងប្រគល់ iPad ជូនទៅម្ចាស់ហាងវិញ។

សូមទស្សនាវីដេអូខាងក្រោម៖