សំណាងប្អូនណាស់! ធុធ សាលិក ពីក្មេងលក់របស់តាមអង្គរវត្ដ! ក្លាយជាមនុស្សម្នាក់ បានរៀនសាលាថ្លៃៗ នៅឯប្រទេសចិន និងមានមិត្តភក្តិស្រលាញ់រាប់អានច្រើន…
-

ហ្វេសបុកៈ ពុកម៉ែ បងប្អូន ប្រហែលជាបានស្គាល់ហើយ កូនខ្មែរមួយរូបលើទឹកដីអង្គរ ខេត្តសៀមរាប បានធ្វើឲ្យពិភពលោកបានការភ្ញាក់ផ្អើល កាលពីពេលថ្មីៗនេះ ធុធ សាលិក ត្រូវបានគេស្គាល់ទំាងក្នុងនិងក្រៅប្រទេស ក្រោយពេលបានស្រីស្អាតជនជាតិម៉ាឡេស៊ីម្នាក់ មានឈ្មោះក្នុងហ្វេសប៊ុក Venus Gwc ដែលបានបង្ហោះវីដេអូ នៃការលក់វត្ថុអនុស្សាវរីយរបស់ សាលិក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ រួមជាមួយទេព្យកោសល្យដល់កំររបស់សាលិ ដែលអាចនិយាយភាសាបាន ដល់ទៅ១៥ភាសា។

រហូតបានធ្វើឲ្យប្អូនផ្លាស់ប្អូរជីវិតថ្មី ទទួលបានសិក្សានៅឯប្រទេសចិន។ យ៉ាងណាមិញ ក្រោយពី សាលិ ដល់ទឹកដីចិន រួចមកឃើញថា ប្អូនប្រុស ត្រូវបានគេស្វាគមន៍នឹងស្រលាញ់ ថែមទាំងបានទៅរៀននៅសាលាល្បីប្រទេសចិន ដោយមិនអស់លុយទៀតផង។ ថ្មីៗនេះនៅលើផេកមួយបានបង្ហោះរូប សាលិក្នុងឯកសណ្ចានសិស្សសាលា នឹងអង្គុយជាមួយសិស្សនារីស្រស់ស្អាត ជាមួយនឹងសាមញញឹមពោលពេញទៅដោយកំលាំងចិត្ត នឹងក្តីសង្ឍឹម សាលិស ប្រែប្លែកជាមួយនឹងសម្លៀបបំពាក់សាលារបស់ប្រទេសចិន ធ្វើអោយប្រិយមិត្តមើលសឹងមិនស្គាល់។