មហាជនប្រាកដជាបានស្គាល់ដឹងរួចមកហើយថា លោកហេង ឡុង គឺជាប្រធានសមាគមសិល្បៈ ហើយលោកតែងតែជួយដល់ អ្នកសិល្បៈទាំងអស់ដែលមានការលំបាក និងចាស់ៗ ដោយយកចិត្តទុក្ខដាក់បំផុត។

ក្រោយពីការជួយដល់ចាស់អ្នកសិល្បៈហើយនោះ ពេលនេះលោក ហេង ឡុង និងតារាកំប្លែង ដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសកម្ពុជា នាយ ពែកមី ប្រកាសឧបត្ថម្ភ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុង១ខែ១០ម៉ឺនរៀល រយៈពេល១២ខែ។

លោកបានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា "ខ្ញុំបាទ និងនាយពាក់មី សូមប្រកាសឧបត្ថម្ភ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុង១ខែ១០ម៉ឺនរៀល រយៈពេល១២ខែ??។
ប្រសិនបើមានបងប្អូនខ្មែរ១លាននាក់ ឧបត្ថម្ភក្នុង១ខែ ៤០០០៛ យើងនឹងទទួលបាន១លានដុល្លារក្នុង១ខែ ក្នុង១ឆ្នាំ ១២លានដុល្លារ។
តើបងប្អូនមានដែលគិតទេថា ប្រសិនបើមូលនិធិនៅប្រទេសស្វីសលែងដំណើរការ តើកុមារខ្មែរ២០ម៉ឺននាក់ក្នុងមួយឆ្នាំ នឹងមានវាសនាបែបណា?
ខ្ញុំទាំងពីរ នឹងយកលុយម្នាក់10ម៉ឺនរៀល ទៅចូលមូលនិធិ បើបងប្អូនចាប់អារម្មណ៍ សូមចូលរួមទៅជាមួយពួកយើង បើបងប្អូនគាំទ្រគំនិតនេះ សូមជួយស៊ែរម្នាក់មួយផង ដើម្បីឲ្យបានទៅដល់ខ្មែរ១លាននាក់?? សុំស៊ែរប៉ុណ្ណឹងបានអត់? អាណិតក្មេងអត់? ??"។






ប្រភព៖ Heng Loong