បាត់បង់តន្ត្រីករដ៏ឆ្នើមម្នាក់ទៀតហើយ...លោក ហេង ឡុង អំពាវនាវដល់អាជ្ញាធរទាំងអស់ សុំមេត្តាជួយផ្តល់យុត្តិធម៌ជូនជនរងគ្រោះផង...
កាលពីថ្ងៃម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុករបស់លោកហេង ឡុង បានស្នើរសូម ដល់សមត្ថកិច្ច មេត្តាជួយរកយុត្តិធម៏ដល់ ជនរងគ្រោះផង។

បើយោងតាមគណនីហ្វេសប៊ុករបស់លោកហេង ឡុង បានបង្ហោះសារថា "ពិតជាគួរអោយសង្វេគណាស់ តន្ត្រីករម្នាក់ ត្រូវបានឡានជនបង្កបុកអោយរងរបួសធ្ងន់រហូតដល់ស្លាប់។ សូមអំពាវនាវដល់អាជ្ញាធរទាំងអស់ សុំមេត្តាជួយផ្តល់យុត្តិធម៌ជូនជនរងគ្រោះផង?? រថយន្តបង្ករពាក់ស្លាកលេខ នប2-5769 ដូចក្នុងរូបនេះ។

ជនរងគ្រោះឈ្មោះ លោក សុខ គង់ ជាតន្ត្រីករហ្គីតាសូឡូ ខណ:គាត់ចេញពីលេងភ្លេងយប់មុិញ នៅផ្លូវហាណូយ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅវៀតណាម។
ឥឡូវកំពុងដឹកមកវិញ ទៅធ្វេីបុណ្យនៅចំការលេី(កំពង់ចាម)"។









ប្រភព៖ Heng Loong
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។