អាប្ដីហេងស៊យ! មកពីផឹកធ្លាក់ភ្នែក សុំលុយប្រពន្ធទិញថ្នាំញៀនជក់ ដល់ប្រពន្ធមិនឲ្យទាញកាំបិតប៉័ងតោ បម្រុងកាប់សម្លាប់ប្រពន្ធ និងម៉ែក្មេកចោល
-

ខេត្តតាកែវៈ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតចំណុចភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ មានឈ្មោះ ម៉ឹង ចាន់ថា ភេទប្រុស អាយុ៣៣ឆ្នាំ។បានផឹកស្រាជាមួយបនភឿនឡើងស្រវឹងជោកជាំ រួចមកសុំលុយពីស្រ្តីជាប្រពន្ធ មានឈ្មោះ ជុំ ចាន់ធា អាយុ២០ឆ្នាំ បំណងទៅទិញថ្នាំញៀនជក់។ លុះមិនបានសមដូចបំណង ក៏ផ្ទុះកំហឹងទាញកាំបិតប៉័ងតោ បម្រុងកាប់សម្លាប់ប្រពន្ធ និងម៉ែក្មេកចោល រហូតស្រី្តជាប្រពន្ធទ្រាំនឹងទង្វើរបស់ប្តីហេងស៊យរូបនេះលែងបាន ក៏ធ្វើដំណើរទៅដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចចាប់ខ្លួនប្តីញៀនថ្នាំ យកមកចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ច បញ្ជាក់ថា មុនពេលកើតហេតុ បុរសជាប្តីបានផឹកស្រាស្រវឹងធ្លាក់ភ្នែក ហើយបានមកសុំលុយពីប្រពន្ធបំណងមកទិញថ្នាំញៀនជក់ ព្រោះតែកូនឈឺប្រពន្ធទុកលុយសម្រាប់យកកូនទៅមន្ទីរពេទ្យ ស្រាប់តែបុរសជាប្តីផ្ទុះកំហឹង បានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ថែមទាំងកាំបិតប៉័ងតោ បំណងកាប់សម្លាប់ប្រពន្ធ និងម៉ែក្មេកចោលទៀត ទើបធ្វើឲ្យស្រ្តីទ្រាំលែងបាន ក៏ធ្វើដំណើរមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាំមកឃុំឃាំងបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ និងកសាងសុំរឿងចាត់ការតាមច្បាប់ ៕