ហ្វេសប៊ុក៖ បើយោងតាមគណនីហ្វេសប៊ុក របស់ប្អូនប្រុស តាំង គឹមឡេង បានបង្ហោះវិដេអូ និងរូបភាពសម្រាម ចែកជូនមហាជនបានទស្សនា និងសួរទៅតេីលោកអភិបាលក្រុងព្រះសីហនុបានដឹងពីសម្រាមទាំងនេះទេ?

នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស ក៏បានរៀបរាប់ថា"តេីលោកអភិបាលក្រុងព្រះសីហនុបានដឹងពីសម្រាមទាំងនេះទេ? តេីសម្រាមទាំងនេះខាងខេត្តនិងមន្ទីរបរិស្ថានមិនមានវិធានការណ៍សម្អាតឬយ៉ាងណា...សម្រាមទាំងនេះគឺពិតជាមានផលប៉ះពាល់ខ្លះណាស់នៅពេលអនាគត...តេីខេត្តមួយដែលមានប្រជាពលរដ្ឋនិងភ្ញៀវអន្តរជាតិមកជាហូរហែរបែរទៅជាអនាធិបតេយ្យនិងការចោលសម្រាមបែបនេះឬយ៉ាងណា?

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋគ្មានអ្វីអាចធ្វេីបានឡេីយក្រៅពីការបង្ហោះដេីម្បីឲ្យខាងក្រសួងដែលពាក់ព័ន្ធមេត្តាជួយមេីលនិងរៀបចំផង"។

យ៉ាងទៀត ប្អូបប្រុសក៏បានបង្ហោះសារ នៅក្នុងហ្វេសប៊ុក ក៏បានបង្ហោះរូបភាពអមជាមួយរបស់ស្លាកយីហោ ដែលជនជាតិចិនបានសរសេរ លើស្លាកយីហោ ភាគច្រើន គឺសុទ្ធតែខុសទាំងអស់ ដោយប្អូនប្រុសរៀបរាប់ថា"សុំមហាជនជួយអានទាំងអស់គ្នា...ក្រុងព្រះសីហនុ អក្សរជាតិសរសេរខុសច្រេីនមែនទែន"។

សូមបងប្អូនមេត្តាជួយស៊ែរឲ្យ លោកអភិបាលបានឃើញផង ។










មានវិដេអូ៖
ប្រភព៖ តាំង គឹមឡេង