សូមចូលរួមរំលែកទុក្ខផង ! នៅមុននេះបន្តិច ឪពុករបស់ នាយ ហុងដា បានទទួលមរណៈភាពហើយ..
លោកឪពុក នាយ ហុងដា តារាកំប្លែង បានបាត់បង់ជីវិតទៅហើយនៅប៉ុន្មាននាទីមុននេះ នេះបើតាមគណនេយ្យហ្វេសបុករបស់លោកបានបង្ហោះមុននេះបន្តិច យ៉ាងដូច្នេះថា ៖ ថ្ងៃនេះខ្ញុំបាទនាយហុងដាជួបទុក្ខជាទំងន់ដោយលោកឪពុកខ្ញុំបាទបានទទួលមរណៈភាពនៅថ្ងៃ31•ខែ05•2019វេលាម៉ោង11ត្រូវនិងថ្ងៃសុក្រខែវិសាខឆ្នាំកុលពស ២៥៦៣ ។

គួររំលឹកផងដែរ កាលពីពេលថ្មីៗនេះ លោកបានប្រកាសលក់ផ្ទះជាបន្ទាន់ ព្រោះត្រូវការលុយជាចាំបាច់ ដើម្បីព្យាបាលជំងឺឪពុក ដែលកំពុងមានជំងឺធ្ងន់ធ្ងរ តែជាអកុសឪពុករបស់លោកបានទទួលមរណៈភាពបាត់ទៅហើយ ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។