អាកូនតរិច្ឆាន ជាតិនេះកុំសង្ឃឹមថា ហែលឆ្លងទឹកភ្នែកម្ដាយផុតឲ្យសោះ! អស់ទ្រាំនិងកូនញៀនថ្នាំលែងបាន ម្ដាយយំរត់ទៅប្ដឹងសមត្ថកិច្ច ឲ្យចាប់កូនប្រុសយកទៅមណ្ឌលក្រែប្រែ
-

ភ្នំពេញៈ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ ស្ថិតនៅចំណុចផ្ទះលេខ២៨A តាមផ្លូវ៣៤៨ ក្រុម៣៨A ស្ថិតនៅភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។ ដោយស្រ្តីជាម្ដាយបង្កើត មានឈ្មោះ ហួត គន្ឋា អាយុ៦០ឆ្នាំ រត់ទាំងទឹកភ្នែក ទៅប្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់កូនប្រុសមានឈ្មោះ ព្រំ រដ្ឋា ហៅក្រូចឆ្មាយកទៅមណ្ឌលកែប្រែ ដោយគំរាមទារលុយនិងអុកឡុកក្នុង ផ្ទះយកទៅប្រើប្រាស់គ្រឿងញៀន ស្ទើររាល់ថ្ងៃ។

បើតាមស្ត្រីជាម្ដាយ ការឃាត់ខ្លួនកូននេះ គឺដើម្បីឲ្យសមត្ថកិច្ចចាប់បញ្ជូនកូនប្រុស គាត់យកទៅដាក់មណ្ឌលអប់រំកែប្រែ ដើម្បីបន្សាបគ្រឿងញៀន។ ស្ត្រីជាម្តាយក៏បានថ្លែងអំណរគុណ ដល់សមត្ថកិច្ច ដែលបានបញ្ជូនគាត់ទៅមណ្ឌលបន្សាប គ្រឿងញៀនជាច្រើនលើកមកហើយ ប៉ុន្តែមកពីគាត់ជាម្តាយចិត្តមិនដាច់ តែងទៅយកកូនពីមណ្ឌលមកវិញ ខណៈកូនបានសុំទោសតាមទូរស័ព្ទ ថាកែប្រែខ្លួនឈប់ ប្រព្រឹត្តគ្រឿងញៀនទៀតហើយ។ ប៉ុន្តែពេលមកដល់ផ្ទះវិញ មិនបានប៉ុន្មានថ្ងៃផង កូនប្រុសគាត់ បានសេព គ្រឿងញៀន និងអុកឡុកធ្វើបាបគាត់ជាម្តាយ ដោយបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនទៀត។

បុរសញៀនថ្នាំនេះ បានឃាត់ខ្លួនទៅមណ្ឌលកែប្រែ៣លើកមកហើយ តែកូនប្រុសតែងតែយំ អង្វរធ្វើអោយម្ដាយទាន់ចិត្តណាស់ មួយចិត្តមិនដាច់ ជាកូនបង្កើតកូនសុខចិត្តទៅ យកមកវិញតែមិនបាន១ខែជំងឺញៀនថ្នាំក៏រើសកកាយឡើវិញ អុកឡុកក្នុងផ្ទះ ហើយនាព្រឹកថ្ងៃត្រង់ សមត្ថកិច្ចអន្តរាគមន៍បន្ទាប់ពីម្ដាយប្ដឹង ៕