សូមខ្លាចហើយ ! ពេលនេះលោកមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ដែលច្រលំយក ipad របស់គេនោះមិនបានមានទោះអ្វីទេ ព្រោះមិនមានច្បាប់ចាប់អ្នកច្រឡំដៃ....(មានវិដេអូ)
-

(ភ្នំពេញ)៖ នៅកាលពីពេថ្មីៗនេះបានកើតមានការភ្ញាក់ផ្អើលមួយដោយសារតែមានលោកមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ដែលបន្លំលួច iPad មួយគ្រឿង នៅហាងវីងមួយកន្លែង នៅខណ្ឌទួលគោក។

យ៉ាងណាមិញបើយោងទៅតាមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់អង្គភាពព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះថា «បន្ទាប់ពីបញ្ចប់ការសួរនាំនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរបាលខាងលើ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យាអប់រំ និងអ្នកធានាត្រឹមត្រូវ។ ករណីនេះ មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគីទាំងពីរទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់ហើយដែរ។ ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ»។ សូមទស្សនាវិដេអូខាងក្រោម៖