សូមចូលរួមត្រេកអរផង...សុភី ពីក្មេងស្រីរើសសំរាម ប្រឹងប្រែង តស៊ូរហូតទទួលបានអាហាររូបករណ៍សិក្សា នៅសាកលវិទ្យាល័យ មែលប៊ន ប្រទេសអូស្ត្រាលី ...
ស៊ីហៀង
-

មហាជនប្រាកដជាបានជ្រាបហើយថា លោក Scott Neeson គឺជាស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ហើយក៏ជាវីរបុរសម្នាក់ ដែលបានជួយដល់ក្មេងៗ នៅកម្ពុជា តាំងពីឆ្នាំ២០០៤ មកម្ល៉េះ ក្នុងគោលបំណងចង់ជួយដល់ក្មេងកុមារកម្ពុជា ឲ្យមានអនាគតដ៏ភ្លឺស្វាង ត្រចះត្រចង់ និងឈប់រស់នៅក្នុងគំនរសម្រាម ដែលមានក្លិនស្អុយ ឲ្យពួកគាត់ទទួលបានការបណ្តុះបណ្តាល និងក្លាយជាបុគ្គលម្នាក់​ ដ៏ជោគជ័យ នាពេលអនាគត។


ជាក់ស្តែង កញ្ញា សុភី គឺជាក្មេងស្រីម្នាក់​ ដែលត្រូវបានអង្គការមូលនិធិកុមារកម្ពុជា (CCF) បានជួយ។ សុភី នាងមិនបានទទួលការរៀនសូត្រអ្វីនោះទេ រហូតដល់នាងមានអាយុ១១ឆ្នាំ ទើបនាងមានឱកាស បានរៀនសូត្រ នៅក្នុងអង្គការ ។ សភីគឺជាក្មេងឆ្លាត បើទោះបីជានាងចូលរៀនយឺតបន្តិចមែន តែនាងបានខិតខំប្រឹងប្រែង និងជាក្មេងស្រីម្នាក់ដ៏ឆ្លាតបំផុត។


បើតាមរយៈគណនីហ្វេសប៊ុករបស់អង្គការមូលនិធិកុមារកម្ពុជា​ បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកថា "ពួកយើងបានសម្តែងការអបអរសាទរចំពោះសិស្ស CCF កញ្ញា សុភី ដែលបានបញ្ចប់ឆ្នាំ នៃថ្នាក់មូលដ្ឋាន Trinity College Foundation Studies នៅសាកលវិទ្យាល័យ មែលប៊ន ប្រទេសអូស្ត្រាលី ។ សុភីគឺជាសិស្សដំបូង ដែលបានឈ្នះអាហាររូបករណ៍ពេញលេញ តាមបំណង ហើយនាង ចាប់ផ្តើមសិក្សាយកសញ្ញាបត្រនៅឯរបស់នាង នៅសាកលវិទ្យា មែលប៊ន។ សុភី និងចែករំលែកបទពិសោធន៍របស់នាង ក្នុងពេលឆាប់ៗនេះ។


គ្រាន់តែបានទទួលដំណឹងល្អនេះភ្លាម មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលរួមត្រេកអរ និងបានធ្វើការចែករំលែកជាច្រើន បើបណ្តាញសង្គមហ្វេសប៊ុក៕


ប្រភព៖ Cambodian Children's Fund