ប្រិយមិត្តប្រាកដជាបានទស្សនាវិដេអូ ដ៏កំសត់របស់លោកយាយម្នាក់ ដែលគាត់បានអង្គុយយំសុំទានគេនៅក្នុង កាលពីពេលកន្លងមក ដោយសារតែជីវភាពរបស់លោកក្រខ្សត់ពេក ហើយវ័យកាន់តែចំណាស់ទើបធ្វើឲ្យលោកយាយ សម្រេចចិត្តទៅសុំទានគេដើម្បីចិញ្ចឹមជីវិត។
នៅក្នុងវិដេអូ ដ៏កំសត់ សម្រក់ទឹកភ្នែក និងសូមការជួយពីសប្បុរសជន នោះ ធ្វើឲ្យមហាជនជាច្រើន អាណិតលោកយាយយ៉ាងខ្លាំង។ បើយោងតាមការបង្ហោះសាររបស់ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Līn Nëw បានរៀបរាប់ថា “ឃើញvideo នេះហើយមានអារម្មណ៍យ៉ាងម៉េចដែរ ខ្ញុំខ្លោចចិត្តណាស់ ទឹកភ្នែកហូរមិនដឹងខ្លួន <ម៉ែហត់ ម៉ែឃ្លាន ម៉ែពិបាកណាស់កូន> Share 1 បើគិតថាម៉ែចាស់ទៅមិនអោយវេទនាដូចក្នុងvideo។ បញ្ចាក់៖ មានគេឃើញលោកយាយ នៅភូមិបឹងខ្នា ខេត្តពោធិ៍សាត់ បើបងប្អូនបានឃើញvideoនេះហើយ ស្គាល់គាត់ ជួយchatមកaccount ខ្ញុំផង មានអ្នកចង់ជួយលោកយាយ ដោយការគោរព ខ្មែរស្រលាញខ្មែរ បើមានប្រើពាក្យលើសលុបត្រង់ណា សុំការយោគយល់អធ្យាស្រ័យ”។
ក្រោយពីបានឃើញវិដេអូនេះភ្លាម ប្អូនប្រុសដែលជាម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Chav Mearnup Keo Nimith ដែលប្អូនប្រុសតែងតែចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពមនុស្សធម៏ និងជួយដល់លោកយាយ លោកតាចាស់ជរាជាច្រើននោះ ក៏បាននាំយកម្ហូបអាហារជូនដល់លោកយាយ ដើម្បីឲ្យលោកយាយបានទទួលទានឆ្ងាញ់នឹងគេ។ នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស បានរៀបរាប់ថា "លោក យាយ ប្រាប ថា ចំណាស់នេះមិនដែលបាន ពិសារធូរេនទេ តុងយាំ បង្គារ ក៏ មិនដែល ស្គាល់ជាតិដែ ពេលនេះបានស្គាល់ហើយ"។


មានវិដេអូៈ
ប្រភព៖ Chav Mearnup Keo Nimith