អ្នកនាងគ្រត ធ្លាក់ខ្លួនឈឺ ធ្វើឲ្យកូនៗ ក៏ដូចជាអ្នកគាំទ្រ ព្រួយបារម្ភជាខ្លាំង...
ភ្នំពេញ៖ តារាកំប្លែង ដ៏មានប្រជាប្រិយភាព អ្នកនាង គ្រត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ជាបន្ទាន់ កាលពីថ្ងៃម្សិលមិញនេះ ដោយសារតែមានជំងឺ ក្រពះ ពោះវៀន។

រូបភាពមួយសន្លឹករបស់តារាកំប្លែងរូបនេះ បានធ្វើឲ្យមហាជនមានការ ភ័យតក់ស្លត់ ក្រោយពីបានឃើញការបង្ហោះរូបរបស់អ្នកនាង នៅកំពុងតែនៅក្នុងមន្ទីរពេទ្យ សម្រាកព្យាបាល ។ នៅក្នុងនោះ ក៏មានបងប្អូនជាច្រើនបានបង្ហោះសារជូនពរ អ្នកនាង ឲ្យឆាប់ជាសះស្បើយវិញផងដែរ។

បើយោងតាមគណនីហ្វេសប៊ុកកូនរបស់អ្នកនាង ដែលមានឈ្មោះថា Nou SyJun បានរៀបរាប់ថា "ឆាប់ជាសះស្បើយណាអ្នកម្តាយ?"។




ប្រភព៖ Nou SyJun
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។